យើងបានដឹងហើយថា Real Madrid បានលើកពានក្នុងស្រុក La Liga ជាលើកទី៣៤ ហើយកាលពីយប់មិញក្រោយទទួលជ័យជម្នះ២ទល់នឹង១ លើក្រុម Villareal។ ការជោគជ័យនេះត្រូវបាន គ្រូបង្វឹកសញ្ជាតិបារាំង Zidane លើកឡើងថា ជាថ្ងៃដ៏ល្អបំផុតមួយក្នុងជីវិតជាគ្រូបង្វឹករបស់លោក។

លោកបានលើកឡើងថា៖ “វាជាថ្ងៃដ៏ល្អបំផុតមួយបន្ទាប់ពីអ្វីដែលបានកើតឡើងក្នុងពិភពលោក។ យើងបានសម្រាក៣ខែ ដូចនេះអ្វីដែលយើងបាននេះគឺជាជោគជ័យដ៏អស្ចារ្យ។”

នៅពេលដែលត្រូវបានសួរថា តើការលើកពាន La Liga នេះពិតជាអស្ចារ្យជាង ការឈ្នះ Champion League 3ដងជាប់គ្នារបស់លោកទៀតមែនរឺទេ។ Zidaneបានឆ្លើយថា៖ “ពិតណាស់។ Champion League ជាChampion League។ តែការឈ្នះពានលីគគឺត្រូវការខិតខំប្រឹងប្រែងចំនួន ៣៨ សប្តាហ៏ពេញ ហើយចុងក្រោយបន្ទាប់ពីការខិតខំ យើងបានពិន្ទុច្រើនជាងគេ ដូច្នេះយើងសមនឹងទទួលបានពាននេះ។”

ប្រភព៖ Goal.com