ក្រុងព្រះសីហនុ៖ នគរបាលចូលឆ្មក់បង្ក្រាប ទីតាំលួចលាក់ប្រកបអាជីកម្មជួញដូរ ផ្លូវភេទរបស់ជនបរទេសមួយកន្លែង
កាលពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី ១៦ ខែ កក្ដដា ឆ្នាំ២០២០ នៅចំណុចភ្នំខៀវ ក្នុងសង្កាត់លេខ២ក្រុង ព្រះសីហនុ ដែលក្នុងនោះមនុស្សប្រុស ស្រីជាង៣០នាក់ ជាជនបរទេសមាន ទាំងជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សីជាដើម ត្រូវបានឃាត់ខ្លួន នាំយកសាកសួរនិងចាត់ការបន្តតាមនិតិវិធី។
ប្រតិបត្តិការនេះចូលរួមពីកម្លាំង នគរបាលជំនាញប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តនិងនគរបាលមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុនហេង
ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឱ្យដឹងថា ការចុះបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្នុងនោះក្រៅពីឃាត់ខ្លួនជន
សង្ស័យ ពាក់ព័ន្ធច្រើននាក់ នគរបាលដកហូតវត្ថុតាងមួយចំនួន ហើយទីតាំងអាជីវកម្មជួញដូរ ផ្លូវភេទនេះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបិទផងដែរ៕ផេង ភាព