Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​ប្រើយុទ្ធសាស្ត្រ​ចាប់​បានម្នាក់ បែកធ្លាយបន្តបន្ទាប់​រហូត​ដល់​៥​នាក់​

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ទោ រ៉ឹ​ម មិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ប្រ​តិ​បត្តិ​ការ​តាម​រូបភាព​ភ្លៀងរលឹម កាល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​១០​នាទីយប់​ ដោយ​បានការ​អនុ​ញ្ញាតា​មរយៈ​ទូរស័ព្ទ​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​អនុវត្ត​វិធាន​ញុះញង់​បង្ក្រាប​ជាក់ស្តែង​ករណី ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្នុង​នោះ​សមត្ថត​កិច្ច​បាន​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កុ​ត សា​រេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ រត់​តាក់ស៊ី ដកហូត​វត្ថុ​តាង ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​ថង់​ធំ​ល្មម រថយន្ដ​ចំនួន​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​២​គ្រឿង ។

ជា​បន្ត​ដោយ​អនុវត្ដ​តាម​វិធានការ​ជំនាញ សមត្ថកិច្ច​យើង​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វ៉​ន ឯម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រើស​អេ​ត​ចាយ នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដកហូត​ម៉ូតូ​ចំនួន​០១​គ្រឿង ។ លុះ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​វិធានការ​ជំនាញ និង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ វ៉​ន ឯម មុខរបរ​រើស​អេ​ត​ចាយ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ដ្រី​នគរបាល​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ៖

មាន​ម្នាក់​ឈ្មោះ ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ឃាត់ខ្លួន​នៅ​ចំណុច​ហាង​កាត់សក់ ផ្ទះ​លេខ​E51 ផ្លូវ​បេតុង ក្រុម​ទី​១ ភូមិ​ព្រៃ​ទារ​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ វេលា​ម៉ោង​១៦ និង​០០​នាទី ដកហូត​វត្ថុ​តាង ម៉ូតូ​ចំនួន​០១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​។

និង​ម្នាក់​ឈ្មោះ ស៊ឹ​ម សេរី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ចិន ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ហាង ម៉ាស្សា​CK ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ វេលា​ម៉ោង ១៧ និង​៣០​នាទី «​ជា​អ្នក​ចាំ​ទទួលយក​កេះ​វត្ថុ​តាង​(​គ្រឿងញៀន​) ទៅ​វិញ​» ពី​ឈ្មោះ កុ​ត សា​រេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ រត់​តាក់ស៊ី និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន​០១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង និង​បន្ត​ទៅ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម សេរី នៅ​បន្ទប់​ជួល​លេខ B6 ភូមិ​ព្រៃ​ទារ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សមត្ថកិច្ច​យើង​បាន​ធ្វើការ​ដកហូត ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង និង​សៀវភៅ​ស្នាក់​នៅ​(​ក​២) ចំនួន​​១ក្បាល​ ក្រៅពី​នេះ​សមត្ថកិច្ច​​មិន​បាន​ដកហូត​អ្វី​ឡើយ លោក​ព្រះរាជអាជ្ញា​រង សម្រេច​ប្រគល់​បន្ទប់​ជួល​ខាងលើ​ឱ្យ​ម្ចាស់ផ្ទះ​ជា​អ្នកគ្រប់គ្រង​បន្ត ។

នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៤និង​១០​នាទីរសៀល​ ដោយ​អនុវត្ត​តាម​វិធានការ​ជំនាញ និង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម សេរី សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ហេង សុខ​ឃី​ម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ នៅ​ចំណុច​ក្នុង​ចំការពោត ផ្លូវលំ ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្ដ កំពត និង​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖

១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៥ កញ្ចប់​ថង់​ធំ ២-​រថយន្ដ​ចំនួន​១ គ្រឿង ម៉ាក​លុ​ច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BB-7674 និង​បន្ដ​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ហេង សុខ​ឃី​ម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ លេខ​៣ ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ដតាកែវ សមត្ថកិច្ច​យើង បាន​ធ្វើការ​ដកហូត​វត្ថុ​តាង ៖ ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កូន​កញ្ចប់​ថង់

២-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន ៣-​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ចំនួន​១០​ប័ណ្ណ (​ប្លង់​ដី​) ។

ចំពោះ​ទីតាំង​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ លេខ​៣ ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ដតាកែវ ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដតាកែវ សម្រេច​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកគ្រប់គ្រង​បណ្ដោះអាសន្ន ។

ជា​លទ្ធផល​ករណី​បង្ក្រាប​ខាងលើ​នេះ​ឃាត់​ជនសង្ស័យ​សរុប​ចំនួន​៥ នាក់​មាន ៖ ១-​ឈ្មោះ កុ​ត សា​រេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ រត់​តាក់ស៊ី ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ វ៉​ន ឯម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រើស​អេ​ត​ចាយ ស្នាក់​នៅ ក្នុង​ឃ្លាំង​អេ​ត​ចាយ ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទារ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

៤-​ឈ្មោះ ស៊ឹ​ម សេរី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ចិន ស្នាក់​នៅ​បន្ទប់​ជួល​លេខ B6 ភូមិ​ព្រៃ​ទារ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​៥-​ឈ្មោះ ហេង សុខ​ឃី​ម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ លេខ​៣ ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ដតាកែវ ។

វត្ថុ​តាង សម្ភារៈ​ដកហូត​រួម​មាន ៖

១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៦​កញ្ចប​ធំ និង​០១​កញ្ចប់​តូច ទម្ងន់​សរុប ៥៩៨,៤៨​ក្រាម (​ជិត​៦​ខាំ​) ២-​រថយន្ដ​ចំនួន​០១​គ្រឿង​ម៉ាក សាំង​យ៉ុ​ង ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BD-0499​ ៣-​រថយន្ដ​ចំនួន​០១​គ្រឿង​ម៉ាក លុ​ច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BB-7674​ ៤-​ម៉ូតូ​ចំនួន​០៣​គ្រឿង​ ៥-​ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង ៦-​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ចំនួន​១០​ប័ណ្ណ (​ប្លង់​ដី​) ។

ក្រោយ​ពេល​ចប់​ប្រ​តិ​បត្តិការខាងលើ​​នេះ សមត្ថ​​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​សង្ស័យ និង​វត្ថុ​ង​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9679912