Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូបង្វឹក Verona រង​ពិន័យ​ជិត២​ម៉ឺន​ដុល្លារ ក្រោយជេរ​ប្រមាថ​អាជ្ញាកណ្តាល

ប្រទេស​អ៊ី​តា​លី ៖ លោក Ivan Juric គ្រូបង្វឹក​ក្រុម Hellas Verona នៃ​ក្រប​ខណ្ឌ Serie A ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ដឹកនាំ​ក្រុម​មួយ​ប្រកួត និង​ពិន័យ​ជា​ប្រាក់​ចំនួន ១៥,០០០ អឺ​រ៉ូ (១៧,០០០​ដុល្លារ​) ពី​បទ​ជេរ​ប្រមាថ​អាជ្ញាកណ្តាល និង​អាជ្ញាកណ្តាល​ខ្សែបន្ទាត់ អំឡុង​ពេល​ក្រុម​លោក​ចាញ់​ក្រុម​ម្ចាស់ផ្ទះ AS Roma ដោយ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។

គ្រូបង្វឹក​វ័យ​៤៤​ឆ្នាំ​រូប​នេះ បាន​ផ្ទុះ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​ឈាន​ដល់​ការ​ជេរ​ប្រមាថ នៅ​ពេល​ដែល​អាជ្ញាកណ្តាល​បាន​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឱ្យ Roma ដែល​សម្រេច​បាន​ដោយ​កីឡាករ Jordan Veretout នៅ​នាទី​ទី​១០​។

តុលាការ​វិន័យ​របស់​ក្រប​ខណ្ឌ​កំពូល​​អ៊ី​តា​លី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា គ្រូបង្វឹក​លោក Ivan Juric បាន​យល់ព្រម​ទទួលយក​ការ​ហាមឃាត់ និង​ពិន័យ​ជា​ប្រាក់​នេះ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ជេរ​ប្រមាថ​របស់​ខ្លួន ទៅ​លើ​មន្ត្រី​អាជ្ញាកណ្តាល។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៣៣ ក្រុម Hellas Verona កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ មាន ៤៤​ពិន្ទុ ខណៈ​ពួក​គ​នឹង​ត្រូវ​បន្ត​ជួប​ក្រុម​លេខ​៣ Atalanta នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​៕  ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9495956