ជប៉ុន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូ បាននិយាយថា ទីក្រុងតូក្យូ បានកត់ត្រាករណីឆ្លងកូវីដ១០ថ្មីចំនួន២៨៦ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនខ្ពស់បំផុតនៃការឆ្លងមេរោគប្រចាំថ្ងៃ នៅក្នុងរដ្ឋធានីចាប់តាំងពីមានការរាតត្បាតមក។ ចំនួននេះលើសពីកំណត់ត្រាប្រចាំថ្ងៃចុងក្រោយរបស់ខ្លួន ដែលមានចំនួន ២៤៣ករណីនៅថ្ងៃទី១០ ខែកក្កដា ។
ក្រសួងសុខាភិបាលជប៉ុន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន ៤៥៣ករណីនៅទូទាំងប្រទេស កាលពីថ្ងៃពុធ ដែលធ្វើឱ្យមានករណីឆ្លងសរុបឡើងដល់ ២៣,៦០២ករណី (២២,៨៩០ករណីនៅលើគោក និង ៧១២ករណី នៅលើនាវាទេសចរណ៍ Diamond Princess)។ ចំនួនអ្នកបាត់បង់ជីវិតសរុបមានចំនួន ៩៩៨នាក់ (៩៨៥នាក់នៅលើគោក និង ១៣នាក់នៅលើនាវាទេសចរណ៍)។
អាណាខេត្តចំនួនពីរ ក៏បានកត់ត្រានូវចំនួនអ្នកឆ្លងខ្ពស់បំផុត ចាប់តាំងពីការដកចេញពីភាពអាសន្នកាលពីថ្ងៃទី២៥ ឧសភា។ ទីក្រុងអូសាកា ដែលជាទីក្រុងធំទី២ នៅជប៉ុនបានបញ្ជាក់ថា មាន ៦៦ករណី កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខេត្តកាណាហ្គាវ៉ា ជាប់នឹងទីក្រុងតូក្យូបានកត់ត្រា ៤៨ករណី កាលពីថ្ងៃព្រហស្បតិ៍។
ទីក្រុងតូក្យូ បានបង្កើនកម្រិតប្រកាសអាសន្ន ចំពោះការឆ្លងកូវីដ១៩ នៅក្នុងរដ្ឋធានីដល់កម្រិតខ្ពស់បំផុតត្រឹមកម្រិតបួន នៅថ្ងៃពុធ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព