អ្នកនិយមតាមដានទស្សានាខ្សែភាពយន្តស្នេហាបែបផ្អែមល្ហែមប្រាកដជាមិនអាចរំលងរឿង«បេះដូងខុសជំនាន់»មួយនេះបានឡើយដែលកំពុងតែចាក់បញ្ចាំងតាមរោងភាពយន្តរៀងរាល់ម៉ោង។
បើនិយាយពីរឿង«បេះដូងខុសជំនាន់»នេះវិញចង់សំដៅទៅលើស្នេហាដែលស្រលាញ់គ្នាខុសជំនាន់ដែលតួស្រីមានវ័យ ២០ឆ្នាំ ចំណែកឯតួប្រុសវិញមានវ័យ ៤០ឆ្នាំ។ ដោយក្នុងរឿងនេះតួស្រីជាអ្នកបំពេញនូវតម្រូវការដែលតួប្រុសចង់បានជាច្រើន តាមរកអាថ៏កំបាំងរបស់សង្សារបស់ខ្លួនដែលបានបន្សល់ទុក។ ស្របពេលនោះអ្នកទាំងពីរក៏ចាប់បង្កើតនូវចំណងមិត្តភាពថ្មីមួយជាមួយគ្នាក្នុងពិភពថ្មីមួយ។ ការនៅក្បែរគ្នាញឹកញាប់អាចបង្កើតបានជាទំនាក់ទំនងស្នេហាដ៏ស្និតស្នាលមួយដែលមិនអាចខ្វះគ្នាបាន។
បើចង់ជ្រាបកាន់តែច្បាស់មានតែទៅទស្សនាខ្សែភាពយន្ត «បេះដូងខុសជំនាន់» មួយនេះអោយកាន់តែច្បាស់។ អ្នកមានស្នេហាប្រាកដជាមើលរឿងមួយនេះហើយធ្វើអោយជីវិតស្នេហារបស់អ្នកកាន់តែផ្អែមល្ហែមជាមិនខាន៕ អត្ថបទដោយ៖ ត្នោត
ទស្សានា Trailerខ្សែភាពយន្ត «បេះដូងខុសជំនាន់»ខាងក្រោមនេះ៖