ក្រុមអធិរាជស Real Madrid បានក្លាយជាម្ចាស់ពានរង្វាន់ La Liga រដូវកាល ២០១៩-២០២០ និងជាលើកទី៣៤ ក្នុងប្រវត្ដិសាស្រ្ដក្លឹប ក្រោយយកឈ្នះក្រុម Villarreal ដោយលទ្ធផល ២-១ ស្របពេលក្រុមគូប្រជែងគឺ Barcelona បែជាភ្លាត់ចាញ់ Osasuna ក្នុងដីខ្លួនឯង ២-១ ទៅវិញ។
២គ្រាប់របស់ Real Madrid រកបានដោយ Benzema ទាំង២គ្រាប់ នាទីទី២៩ និងការស៊ុតបញ្ចូលទី១១ម៉ែត្រ នាទីទី៧៧ មុនពេលត្រូវ Iborra របស់ក្រុមភ្ញៀវតាម១គ្រាប់វិញ។
ចំណែកឯក្រុមម្ចាស់ផ្ទះ Barcelona បានត្រឹមខកចិត្ដ ត្បិត Messi ស៊ុតបាន១គ្រាប់ តែមិនគ្រប់គ្រាន់ឡើយ ដោយត្រូវ Arnaiz នាទីទី១៥ និង Roberto Torres របស់ក្រុមភ្ញៀវ Osasuna ដែលមានគ្នាត្រឹម១០នាក់ យកឈ្នះយ៉ាងគួរឲ្យភ្ញាក់ផ្អើល៕
ប្រភព៖ Dailymail