ព័ត៌មានជាផ្លូវការដំបូងអំពីក្រុមហ៊ុន LG រំពឹងថាទូរសព្ទម៉ូដែលថ្មីនឹងមកដល់នៅថ្ងៃទី ១៤ ខែកញ្ញា រហូតមកទល់ពេលនេះយើងឮតែពាក្យចចាមរាមនិងដំណឹងបែកធ្លាយប៉ុណ្ណោះ។
ស្មាតហ្វូនរាងត្រួតគ្នាអាចបង្វិលបាននេះត្រូវបានគេថាហៅ LG Wing ព្រោះវាមានរាងដូចស្លាបសត្វ។ វានឹងមានអេក្រង់ទីមួយទំហំ ៦.៨ អ៊ីញ ឯអេក្រង់ទីពីររាងបួនជ្រុង និងអង្កត់ទ្រូងទំហំ ៤ អ៊ីញ តាមដោយបន្ទះឈីប Snapdragon 765G នឹងត្រូវតំឡើងលើទូរសព្ទនេះរួមទាំង RAM មួយគូទំហំ ៨ GB។ បើនិយាយពីតម្លៃដែលគេសន្មត់ដំបូងវិញឮមកថាប្រហែលជាជាង ១៦០០ ដុល្លារ ចំនែកតម្លៃពិតជាក់ស្ដែងកាន់ច្បាស់នោះគឺខ្ទង់ពាក់កណ្ដាលទេ។
យោងតាមព័ត៌មានផ្ទៃក្នុងការប្រកាសគួរតែធ្វើឡើងក្នុងរយៈពេលពីរអាទិត្យ ពោលគឺនៅថ្ងៃទី ២៥ ខែ កញ្ញា ខាងមុខនេះប៉ុន្តែដោយហេតុខាងក្រុមការងារផលិតកូរ៉េសម្រេចគ្នាបន្ថែម ១០ ថ្ងៃទៀតទើបទីបំផុតទូរសព្ទម៉ូដែលថ្មី LG Wing នឹងប្ដូរទៅចេញនៅថ្ងៃទី ០៥ ខែតុលា ជំនួសវិញ។
ខាងក្រុមហ៊ុនកូរ៉េបានលើកឡើងថានៅថ្ងៃច័ន្ធនឹងមានការដាក់បង្ហាញជាផ្លូវការនៃ LG Wing បន្ទាប់ពីតាមដានការសាកល្បងរយៈពេល ៤ សប្ដាហ៍ជាមួយអ្នកប្រើប្រាស់ដែលបានជ្រើសរើស និងនៅពេលរួចរាល់នោះការប្រកាសចេញទូរសព្ទជាផ្លូវការនឹងធ្វើឡើង។ ប្រែសម្រួលដោយ៖ រីតា
បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(ប្រភពវីដេអូ៖ LG Mobile Global)