ប៉ូលិសកំពុងតាមចាប់បុរស ២ នាក់ដែលបានចូលក្នុងផ្ទះរបស់ជនរងគ្រោះនៅខេត្តឈៀងម៉ៃនិងបានគំរាមក្មេងប្រុសអាយុ ៨ ឆ្នាំថាម្តាយរបស់ក្មេងជំពាក់បំណុលពួកគេ។
ក្មេងប្រុសរងគ្រោះនៅផ្ទះតែម្នាក់ឯង ខណៈពេលជនល្មើសចតឡានដឹកទំនិញពណ៌ខ្មៅមួយគ្រឿងហើយដើរចូលទៅក្នុងផ្ទះជនរងគ្រោះ។ នៅពេលដែលរកមិនឃើញស្រ្តីរងគ្រោះជាម្តាយ ជនល្មើសបានគំរាមកូនប្រុសជនរងគ្រោះថា «មើលថែម៉ាក់របស់ឯងផង ក្រែងស្លាប់មុនពេលសងបំណុលអស់ទៅ»។
ម្តាយរបស់ក្មេងប្រុសឈ្មោះ Saithong អាយុ ៤៣ ឆ្នាំបានដាក់ពាក្យបណ្តឹងមកប៉ូលិសដោយភ័យខ្លាចមានរឿងអ្វីកើតឡើងចំពោះនាងនិងគ្រួសារ។
មន្ត្រីប៉ូលិសប៉ុស្តិនគរបាល Hod និងប៉ុស្តិនគរបាល Jom Thong កំពុងធ្វើការស៊ើបអង្កេតរកមុខជនល្មើសមកទទួលកំហុសតាមផ្លូវច្បាប់។ ប៉ូលិសនិយាយថាការគំរាមកំហែងនេះបានរំលោភលើច្បាប់ការពារកុមាររបស់ប្រទេសថៃ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger