Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករ Chadli បានផ្លាស់ចេញពីក្លិប Monaco ទៅចូលរួមជាមួយក្លិប Basaksehir

ខ្សែបម្រើ Nacer Chadli បានចុះហត្ថលេខាផ្ទេរទៅកាន់ក្លិប Istanbul Basaksehir បន្ទាប់ពីឈានដល់ការបញ្ចប់កុងត្រាជាមួយក្លិប Monaco។

អតីតខ្សែបម្រើរបស់ក្លិប Tottenham រូបនេះ បានចុះកុងត្រាជាមួយក្លិប Monaco កាលពីខែសីហាឆ្នាំ២០១៨ បន្ទាប់ពីចំណាយរយៈពេល ២ ឆ្នាំនៅជាមួយក្លិប West Brom ហើយក្រោយមករូបគេបានផ្លាស់ទៅក្លិប Anderlecht ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ Chadli បង្ហាញខ្លួនសម្រាប់ក្លិប Monaco បានតែ ១៦ ប្រកួតប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យរូបគេសម្រេចចិត្តចាកចេញទៅកាន់ Basaksehir ដើម្បីមានឱកាសបង្ហាញសមត្ថភាពច្រើនជាងនៅក្លិបចាស់។

ខ្សែបម្រើរូបនេះ ក៏ធ្លាប់មានឈ្មោះទៅលេងឱ្យក្រុមជម្រើសជាតិប៊ែលហ្សិកផងដែរ ដោយបង្ហាញខ្លួនបានចំនួន ៥៩ ប្រកួត៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9679355