Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិន ​ជា​ទីផ្សារ​នាំចេញផ្លែ​ចេក​កម្ពុជា ធំបំផុត ដោយ​មាន​តម្រូវការ​ដល់ ៨លានតោនក្នុងមួយឆ្នាំ

​ភ្នំពេញ៖ ត្រឹម​ប៉ុន្មាន​ខែ​ដើម ឆ្នាំ​២០២០ ការនាំ​ផ្លែ​ចេក​ស្រស់​ពី​កម្ពុជា ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង ក្នុង​នោះប្រទេសចិន ជា​ទីផ្សារមាន​តម្រូវការច្រើន​ជាងគេ ដោយ​មក​ទល់​នឹង​ពេល​នេះ កម្ពុជា​ បាន​នាំ​ចេញ​ចេក​សរុប ​៩​ម៉ឺន​តោន ទៅ​កាន់​ប្រទេស​ចិន​រួច​ទៅ​ហើយ ខណៈ ៥ម៉ឺន​តោន​ផ្សេង​ទៀត បាន​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត​ជុំ​វិញ​ពិភពលោក។

យោង​តាម​មន្ត្រី​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផ្លែ​ចេក​ស្រស់​នាំ​ចេញ​ក្នុង​រយៈពេល ​៦​ខែ ឆ្នាំ​២០២០ មាន​ចំនួន ១៤០ ៥៦៦តោន ក្នុង​នោះ​នាំ​ទៅ​ប្រទេស​ចិន​ មាន​ចំនួន ៩៤ ១៨៧ តោន​ ប្រទេស​វៀតណាម​ ៤៥ ៧៧២តោន និង​ប្រទេស​ជប៉ុន​ ៦០៦​តោន។

​ «​ផ្លែ​ចេក​ស្រស់​ចាប់ផ្តើម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​លើក​ដំបូង​ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩»។ ទាក់ទង និង​នាំ​ចេញ​និង​ការ​ដាំ​ដុះ​ផ្លែ​ចេក​ស្រស់​នេះ នៅ​ពេល​បច្ចុប្បន្ន​ កម្ពុជា​កំពុង​ជំរុញ​ការ​ដាំ​ដុះ​បន្ថែម​ទៀត ព្រោះ​ទីផ្សារ​ចិន​ មាន​តម្រូវការ​រហូត​ដល់ ​៨​ លាន​តោន​/​ឆ្នាំ ។ នេះ​បើ​តាម​ការ​អះអាង​ពី​សំណាក់ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

លោក​ថា “បើសិន​យើង​មើល​ពី​លទ្ធភាពនៃ​ការ​ដាំចេក​របស់​យើង​នា​ពេល​ខាង​មុខ​ គឺអាច​ពង្រីក​ដល់​ ៤-៥ សែន​ហិ​កតា ដែលផ្តល់​ការ​ងារ​ដល់​​កម្មករប្រមាណ មួយ​លាន​នាក់ ។ បើសិន​យើង​សម្រេច​បាន​តាម​គោលដៅនេះ​យើង ​ឃើញ​ថាកម្មករ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​ខ្វះ​ការងារ​ធ្វើ​ គឺ​អាច​មានការ​ងារ​ធ្វើ​គ្រប់គ្រាន់»​។

លោក​រដ្ឋមន្ត្រី​សង្កតធ្ងន់​ថា «​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា ប៉ុន្តែ​សំខាន់​អ្នក​វិនិយោគទុន​របស់​កម្ពុជា​ នៅ​មាន​កម្រិត​។​ បើ​ការ​ដាំ​ចេញ​បាន​ចេញ​ច្រើន អាច​ផ្តល់​ការងារ​ដល់​កម្មករ​ពេញ​មួយ​ឆ្នាំ ហើយ​បើ​យើង​បង្កើត​ឱកាស​នេះ​បាន នោះ​យើង​មិន​រំពឹង​ទៅ​លើ​អ្នក​ណា​ដាក់​ទ​ណ្ឌ​កម្ម​ចំពោះ​យើង ​ឬ​កាត់​បន្ថយ​ការ​នាំ​ចូល​កម្រិត​ណា​នោះ​ទេ យើង​មាន​លទ្ធ​ភាពជួយ​ទៅ​ដល់​កម្មករ​ដែលស្វែង​រក​ការងារ​ធ្វើ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នេះ​ជា​ចំណុច​ពិសេស​ដែល​ក្រសួង​​កំពុង​គិតគូរ ​និង​ជំរុញ​ការ​ដាំ​ដុះ​សម្រាប់​ដំណាំ​យុទ្ធសាស្ត្រ ​ក្នុង​នាំ​ចេញ​របស់​កម្ពុ​ជានា​ពេល​ខាង​មុខ​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9493565