តោះបងប្អុនថ្ងៃនេះយើងធ្វើសាច់ជ្រូកផាត់ឬសាច់បាក់យ៉ុងទាំងអស់គ្នា
#គ្រឿងផ្សំ:
– សាច់ជ្រូកសាច់សុទ្ធគ្មានជាប់ខ្លាញ់ 500g
– ស្ករស ឬ ស្ករត្នោត 2 ស្លាបព្រាបាយ
– អំបិលកន្លះស្លាបព្រាកាហ្វេ
– ទឹកត្រី 2 ស្លាបព្រាបាយ
– ម្រេចកន្លះស្លាបព្រាកាហ្វេ (ដាក់ក៏បានមិនដាក់ក៏បាន)
#វិធីធ្វើ:
1- លាងសាច់ទុកឲ្យអស់ទឹក កាត់ស្ដើងៗល្មម រួចដាក់ស្ងោសាច់អោយឆ្អិនល្អ
2- ក្រោយមក ស្រង់សាច់ចេញ ដាក់ក្នុងចានស្អាត, លាយ គ្រឿងផ្សំទាំងអស់ លាយបញ្ចូលគ្នា ច្របល់ឲ្យសព្វល្អ
3-បន្ទាប់មកយក សាច់ដែលប្រឡាក់ហើយ យកទៅឆា ឱ្យស្ងួត ដាច់ជាតិទឹក
4- ក្រោយមកទៀតយកសាច់ទៅបុក រួចហែកសាច់តូចៗ, រួចដាក់ឡើងខ្ទះក្ដៅបើកភ្លើងតិចៗបំផុតហើយឆាសាច់រហូលស្ងួតម្តងទៀត។
5-បើចង់រក្សាសាច់ផាត់ ទុកបានយូរ គឺត្រូវឆាអោយស្ងួតដាច់ទឹកអោយបានច្រើនដង កាន់តែស្ងួតល្អកាន់តែទុកបានយូរ
ប្រភព: អាហារប្រចាំថ្ងៃ