Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋ​ខ្មែរ លួច​ចូលកាប់​ឈើ​ប្រណិត​ក្នុង​​ទឹក​ដី​ថៃ ចំនួន ៣​នាក់ ​អាជ្ញាធរថៃ​​ដោះលែ​ឱ្យ​​មាន​សេរីភាព​ឡើង​វិញ​

ឧត្តរមានជ័យ៖ ពលរដ្ឋ​ខ្មែរ​​ចំនួន ​​​៣​នាក់ ដែល​ត្រូវ​អាជ្ញាធរថៃចាប់ខ្លួន​ពី​បទ​លួច​ចូល​កាប់​ឈើ​ប្រណិត (គ្រញូង) ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ឱ្យ​​មាន​សេរី​ភាព​ឡើង​វិញ ​និ​ង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ មក​កាន់អាជ្ញាធរ​កម្ពុជា ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​ ១៥​ កក្កដា​ ​ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់ វែង ខេត្តឧត្តរមានជ័យ​។

ពលរដ្ឋ​ខ្មែរ​​ចំនួន ​៣នាក់​ខាងលើ​ ​រួម​មាន ១-​ឈ្មោះ​ ស៊ឺ​ម ហឿ​ន ​ភេទ​ប្រុស ​អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ ៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ, ២-ឈ្មោះ​ ចេ​ន នី​ន​ ភេទ​ប្រុស ​អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​និង​ ៣-​ឈ្មោះ ​រុណ ឡូត ​ភេទ​ប្រុស​ អាយុ ២៩​ឆ្នាំ​ រស់នៅ​ភូមិ​ចាត់តាំង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ដោយទាំង ​​​​៣​នាក់ ត្រូវ​ក្រុម​ទាហាន​​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ​៦ ​វិច្ឆិកា ឆ្នាំ​២០១៨​ ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​ឈើ​គ្រ​ញួ​ង​ក្នុង​ទឹកដី​ថៃ​ និង​បាន​ជាប់​ពន្ធនាគារ​​នៅ​ខេត្ត​អ៊ូ​ប៊ុ​ន​ ប្រទេស​ថៃ​។

មន្ត្រី​កម្ពុជា​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ បានឱ្យ​ដឹង​ថា ពលរដ្ឋ​​ខ្មែរ​ទាំង​ ៣​នាក់​ ​បាន​ទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ​នោះ​ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និ​ង​ឱ្យធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ឆ្ល​​ង​ដែន​ដោយ​ខុសច្បាប់​ជា​បន្ត​ទៀត និង​​អនុ​ញ្ញាត​​ឱ្យ​​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​​វិញ​ហើយ​ដែរ៕​ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9493465