Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រត់ម៉ូតូកង់៣មិនសូវកាក់កបនាំគ្នាលួចគាស់ផ្ទះសមត្ថកិច្ចព័ទ្ធចាប់វាយខ្នោះបាន៥នាក់

​ ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ​ បានសហការជាមួយកម្លាំងជំនាញផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ធ្វេីការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យ៥នាក់​កាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់សោរផ្ទះលួចយកទ្រព្យសម្បត្តិ។ជនសង្ស័យ០៥នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី០១ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ,ទី០២ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ,​ ទី០៣ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ,ទី០៤ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ,ទី០៥ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

​ចំណែកវត្ថុតាងចាប់យករួមមាន​ ៖ ១/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GS-3459 ចំនួន០១គ្រឿង , ២/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HU-1437 ចំនួន០១គ្រឿង ,៣/ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 ចំនួន០១គ្រឿង , ៤/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន០១ គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង) ។

​ សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុនកេីតហេតុ​ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះកម្លាំងសមត្ថកិច្ចយើងបានឃើញជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមទាំងវត្ថុតាងខាងលេី​ បញ្ចូនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ​ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី​ ។ 

ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យខាងលេីបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ(ជនសង្ស័យ) ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមកពួកគេ ជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោរទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង យកទៅលក់បាន លុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក ។ 

​ បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង៥នាក់​ រួមទាំងវត្ថុតាងខាងលេី​ ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ឃុំខ្លួនបណ្ដោះអាសន្ន​ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ​ ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ៕​ ដោ៖សួង សាម

from: https://tnaot.com/km/m/detail/article/9679311