Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤យ៉ាង សម្រាប់​ត្រៀមខ្លួន​នៅ​ពេល​បាត់បង់​ការងារ

នៅពេលបាត់បង់ការងារ គ្រប់គ្នាតែងតែមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេច? ហើយមានអ្នកខ្លះរគការងារបន្តមិនបាន ក៏មានការថប់អារម្មណ៍ ពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។មានវិធី៤យ៉ាង សម្រាប់អ្នកអាចអាននឹងពិចារណាបាន។

១. ទទួលស្គាល់​ការ​ពិត

គោលការណ៍​សំខាន់​ម​មួយ​ក្នុង​ពេល​នេះ គឺ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ការ​ពិត ។ អ្នក​មិន​អាច​គិត​ថា​វា​មិន​អាច​កើតឡើង​លើ​អ្នក​ទេ ហើយ​អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ដោយ​ស្មោះត្រង់​ថា តើ​ការងារ​របស់​អ្នក​ពិតជា​អាច​នឹង​បាត់បង់​ទៅ​មែនដែរ ឬទេ? ប្រសិនបើ​អ្នក​គិត​ថា​មានឱកាស​ខ្ពស់​នោះ អ្នក​ត្រូវ​ពិនិត្យ​មើល​ស្ថាប័ន​ការងារ​របស់​អ្នក​ឡើង​វិញ​ថា តើ​ក្រុមហ៊ុន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​ណា?

២. អ្នក​ត្រូវ​មាន​ភាព​សកម្ម

ទោះជា​អ្នក​បាត់បង់​ការងារ​ពិតមែន​ក្តី អ្នក​នៅ​មានឱកាស​ជា​ច្រើន​ទៀត​ក្នុង​ទីផ្សារ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​រក​ការងារ មិនមែន​រង​ចាំ​រហូត​ដល់​អ្នក​បាត់បង់​ការងារ​ទើប​រក​ទេ ។ អ្នក​គួរតែ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ និង​កែសម្រួល​ការ​ចាយវាយ​ផ្សេង​ៗ​របស់​អ្នក​ឡើង​វិញ ។

៣. ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចាយវាយ

ប្រសិនបើ​អ្នក​ច្បាស់​ថា​អ្នក​អាច​នឹង​បាត់បង់​ការងារ​នោះ អ្នក​ត្រូវ​តែ​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចាយវាយ​ឲ្យ​បាន​លឿន ជា​ពិសេស​ការ​ចាយវាយ​ដែល​មិន​ចាំបាច់​ដូច​ជា​លើ​ការ​ទទួលទាន​អាហារ​នៅ​ក្រៅ ឬ​ការ​កម្សាន្ត​ផ្សេង​ៗ​ជាដើម ។

៤. ទាក់ទង​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់

មុន​ពេល​អ្នក​បាត់បង់​ការងារ អ្នក​គួរតែ​ប្រាប់​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់​ថា អ្នក​កំពុង​រក​ការងារ ។ វា​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ពេល​ដែល​អ្នកមាន​ការងារ​ហើយ​ស្រាប់​ជាង ។ ពេល​ដែល​អ្នក​ទាក់ទង​ទៅ​អ្នក​ដទៃ អ្នក​គួរតែ​ប្រាប់​ពួក​គេ​ឲ្យ​បាន​ច្បាស់​ដែរ​ពី​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍ ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9493291