
ជាប់ឈ្មោះជាតារាសិចស៊ី ! ជា ម៉ារី កាន់តែសិចស៊ីចាស់ដៃពេលកំពុងពរពោះកូននៅក្នុងផ្ទៃ
រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី និងជាតារាម៉ូដែលសាច់សខ្ចីដែលទទួលបានប្រជាប្រិយភាពរហូតទទួលបានរហ័សនាម «តារាសិចស៊ី» ជា ម៉ារី នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដដែល បើទោះបីជារូបនាងបានរៀបការរួចមកហើយក្តី ជាមួយលោក និន្ទ វិសាល ដែលជាបុរសនៅក្រៅរង្វង់សិល្បៈ។
ក្រោយពីសម្រចចិត្តរៀបការ តាំងពីដើមខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះគេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះតារាសម្តែងស្រីរូបនេះកំពុងតែពពោះកូនដំបូងជាមួយនឹងស្វាមីដែលកូនក្នុងផ្ទៃ មានរយៈពេល៥ ទៅ ៦ខែមកហើយ ចំណែកពោះរបស់ស្រីស្អាតរូបនេះក៏កាន់តែប៉ោងធំខ្លាំងណាស់ដែរ ។យ៉ាងណាមិញ បើទោះបីជាកំពុងតែពរពោះក៏ដោយ ប៉ុន្តែមហាជនសង្កេតឃើញថា តារាស្រីដែលមានរហ័សនាម «តារាសិចស៊ី» រូបនេះនៅតែបញ្ចេញភាពស៊ិចស៊ីដដែល តាមរយៈបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន ដោយនៅក្នុងនោះអ្នកម្តាយវ័យក្មេងរូបនេះតែងតែបង្ហោះស្លៀកពាក់ឈុតប៊ីគីនីជាប្រចាំ។
គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីរូបនេះហាក់មិនសូវបានបង្ហាញមុខតាមរយៈសកម្មភាព MV ទៀតនោះទេ ក្រោយពីរូបនាងសម្រេចិត្តរៀបការកន្លងមកនេះក៏ព្រោះតែរូបនាងមានជំនួញផ្ទាល់ខ្លួនដែលនាងត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់លើការរកស៊ី ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព