ទីផ្សារទូរសព្ទ Galaxy Fold2 Thom Browne មានចំនួនកំណត់របស់ក្រុមហ៊ុន Samsung ដែលមានតម្លៃ ១,៣០០ ដុល្លារក្នុង ១ គ្រឿងកំពុងតែពេញទឹកខ្លាំងណាស់សម្រាប់បណ្ដាលអ្នកគាំទ្រវា។
ក្រោយពីមនុស្ស ២៣០,០០០ នាក់ដណ្ដើមគ្នាកក់វានៅកូរ៉េខាងត្បូង និងប៉ុន្មានគ្រឿងដែលដាក់ក្នុងទីផ្សារប្រទេសថៃលក់ដាច់អស់ក្នុងរយៈពេល ១ ថ្ងៃ ឥឡូវមានដំណឹងមកពីប្រទេសចិនថាប្រើពេលត្រឹមតែ ៤ នាទី វាត្រូវគេដណ្ដើមគ្នាទិញអស់គ្មានសល់។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Samsung ផលិតទូរសព្ទស៊េរី Thom Browne មានចំនួនកំណត់នេះតែ ៥,០០០ គ្រឿងប៉ុណ្ណោះ ហើយ ១,០០០ គ្រឿង សម្រាប់ដាក់នៅកូរ៉េខាងត្បូង និងចិន(ប្រព័ន្ធចាប់ឆ្នោតនឹងជ្រើសរើសអ្នកដែលមានសំណាងបានទិញវា) ហើយក្រៅពីនោះគឺដាក់នៅទីផ្សារផ្សេងៗដោយក្នុងនោះក្រុមហ៊ុន Samsung មិនបានបញ្ជាក់នោះទេថាមានប៉ុន្មានគ្រឿងដាក់លក់នៅប្រទេសថៃ។
ម្យ៉ាងវិញទៀតការផលិតឈុតប្រេនមានកំណត់នេះឡើងមិនមែនក្រុមហ៊ុនចង់បានប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញខាង Samsung មានបំណងចង់លើកកម្ពស់ និងផ្សព្វផ្សាយប្រេនរបស់ខ្លួន កុំឲ្យមនុស្សភាគច្រើនតែងតែគិតថាមានតែក្រុមហ៊ុន Apple ដែលជាប្រេនមានគុណខ្ពស់តែមួយ។ ប្រែសម្រួលដោយ៖ រីតា