Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​ភ្ញៀវ​ទេសចរ​ម្នាក់​ដើរ​ក្អក​ដាក់​គេឯង ហើយ​ប្រាប់​ថា​មាន​កូ​វី​ដ​១៩

អេ​ស្ប៉ា​ញ ៖ អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​គាត់​បាន​ចោទប្រកាន់​ថា បាន​ក្អក​ដាក់​មនុស្ស​ក្នុង​ភោជនីយដ្ឋាន Majorman ក្នុង​ទីក្រុង Palma ពេល​ពិសារ​អាហារ​ពេល​ល្ងាច ហើយ​បាន​ប្រាប់​ពួក​គេ​ថា គាត់​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី Metro បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ ២០២០ ។

បុរស​មិន​បញ្ចេញ​ឈ្មោះ អាយុ​៤៣​ឆ្នាំ​រូប​នេះ បាន​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​នៅ​ពេល​ដែល​ប៉ូលិស​បាន​ស្ទាក់​ចាប់​គាត់ បន្ទាប់​ពី​ត្រូវ​បាន​អ្នក​នៅ​ទីនោះ​រាយការណ៍​។ គាត់​មិន​បាន​ពាក់​ម៉ាស​ទេ ហើយ​​ត្រូវ​បាន​គេ​និយាយ​ថា បាន​ស្រវឹង​នៅ​ពេល​ចាប់ខ្លួន​។

ទន្ទឹម​នឹង​ការ​ដើរ​នៅ​ចន្លោះ​តុ​ជា​ច្រើន នៅ​តាម​រង្គសាល និង​ភោជនីយដ្ឋាន​ជា​ច្រើន និង​ការ​ក្អក​ដោយ​ចេតនា​ដល់​អតិថិជន គាត់​ក៏​ត្រូវ​បាន​គេ​និយាយ​ថា បាន​ក្អក​ដាក់​ម្ចាស់​ហាង​ថែម​ទៀត​ផង នៅ​ពេល​ដែល​មក​ព្រមាន​។

អ្នកនាំពាក្យ​ប៉ូលិស បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា ៖ «​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ច័ន្ទ​»​។

ថ្វីបើ​បុរស​នេះ​អះអាង​ថា ខ្លួន​មាន​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ការ​ធ្វើតេស្ត​បង្ហាញ​មក​ថា គាត់​មិន​មាន​ជំងឺ​នេះ​ទេ​។ គាត់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន ប៉ុន្តែ​គាត់​នឹង​ប្រឈម​មុខការ​ចោទ ប្រកាន់​បន្ថែម​ទៀត ប្រសិនបើ​គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​នៅ​ពេល​ខាង​មុខ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9493195