Galaxy Note20 Ultra 5G គឺជាទូរសព្ទរបស់ក្រុមហ៊ុន Samsung ដែលទើបតែចេញលក់សឹងតែគ្រប់ទីផ្សារទូទាំងពិភពលោកនាពេលថ្មីៗនេះ ហើយតម្លៃវិញឡើងកប់ ១,៣០០ ដុល្លារ ខណៈពេលដែលបណ្ដាលអ្នកទិញទូរសព្ទទំនើបម៉ូដែលចុងក្រោយនេះមិនបានដឹងនោះទេថាសម្ភារៈដើមរបស់ក្រុមហ៊ុនប្រើសម្រាប់ផលិតវាចំណាយដើមមិនដល់ពាក់កណ្ដាលនៃតម្លៃលក់ក្នុងទីផ្សារផង។
បើយោងតាមផ្នែកខាងស្រាវជ្រាវទីផ្សារបច្ចេកវិទ្យាបានផ្សាយចេញបញ្ជីចំណាយលើសម្ភារៈក្រុមហ៊ុនប្រើសម្រាប់ផលិតទូរសព្ទ Samsung Galaxy Note20 Ultra 5G សរុបទៅចំណាយអស់មិនដល់ ៥៥០ ដុល្លារផង ដោយវាស៊ីថ្លៃប្រហែលជា ៤៦៨ ដុល្លារប៉ុណ្ណោះ។
ចំណែកតម្លៃផ្សេងៗទៀតគឺក្រុមហ៊ុនបានចំណាយទៅលើក្រុមការងារ និងការធ្វើតេស្តសាកល្បង ព្រមទាំងគ្រឿងសម្ភារៈ និងអ្វីៗដទៃទៀតដែលចាំបាច់មុនពេលទូរសព្ទអាចលក់ចេញបាន។ ទាំងនេះហើយធ្វើឲ្យតម្លៃលក់រាយក្នុងទីផ្សារ ១,៣០០ ដុល្លារ (មុនពេលបញ្ចុះតម្លៃ និងពាណិជ្ជកម្មជំនួយ)។
ខាងស្រាវជ្រាវទីផ្សារបច្ចេកវិទ្យាក៏បានកត់សម្គាល់លើធាតុប្រើសម្រាប់ទូរសព្ទជំនាន់ mmWave ស៊ីថ្លៃច្រើនជាម៉ូដែលជំនាន់ sub-6 ១០%។ mmWave ធ្វើឡើងដោយក្រុមហ៊ុន Qualcomm រួមបញ្ចូលទាំងឈីប S865+ និងម៉ូឌឺម X55។ ជាមួយនឹងអង្គប្រតិបត្តិការ Snapdragon នេះចំណាយថវិកាជិត ៤០% នៃថវិកាសម្រាប់គ្រឿងបន្ទាប់បន្សំទៅលើក្រុមហ៊ុន Qualcomm ហើយវត្ថុធាតុដែល Samsung ផលិតគិត ៥០% នៃតម្លៃដើម។ ចំនួននោះឡើងដល់ ៧០% សម្រាប់ឈីបម៉ូដែល Exynos (ចំណាយច្រើនជាងគេទៅលើឈីប និងម៉ូឌឺមហ្នឹងហ្មង)។ ប្រែសម្រួលដោយ៖ រីតា