ជាតារាល្បី! ប្តីក៏អ្នកមាន តែអ្នកនាងនៅ សុនីតា បែរជាធ្វើពិធីខួបអាពាហ៍ពិពាហ៍បែបនេះ
រាជធានីភ្នំពេញ ៖ ជាអតីតបវរកញ្ញា និងបានវិវត្តន៍ខ្លួនទៅជាតារាសម្តែងស្រីមានឈ្មោះល្បីល្បាញ អ្នកនាង នៅ សុនីតា បានធ្វើអោយមហាជនកោតសរសើរយ៉ាងខ្លាំងអំពីការរស់នៅបែបសាមញ្ញារបស់នាងជាមួយនឹងក្រុមគ្រួសារយ៉ាងមានក្តីសុខ បើទោះបីជានាងបានរៀបការជាមួយបុរសអ្នកមានមួយរូបក៏ដោយ ។
ថ្មីៗនេះទៀតសោតទើបតែកាលពីម្សិលមិញនេះរូបនាង និងក្រុមគ្រួសារបានរៀបចំពិធីខួបអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងស្វាមី នៅក្នុងរយៈពេល ដែលចាប់ដៃគ្នាកសាងគ្រួសារ ដោយឡែកនៅក្នុងកម្មវិធីនោះ នៅ សុនីតា និងស្វាមីបានរៀបចំកម្មវិធីយ៉ាងសាមញ្ញាបំផុតជាមួយនឹងក្រុមគ្រួសារតែប៉ុណ្ណោះ ។
យ៉ាងណាមិញ នៅក្នុងការបង្ហាញពីទិដ្ឋភាពរបស់នាងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះមហាជនសង្កេតឃើញថា ពិតពេញទៅដោយភាពកក់ក្ដៅ និងស្នាមញញឹម ការយកចិត្តទុកដាក់ពីស្វាមីរបស់ខ្លួនបន្ទាប់ពីបានសាងស្នេហ៍នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីតារាសម្តែងស្រីបានសម្រចចិត្តរៀបការ និងកសាងគ្រួសារមក នៅ សុនីតា មិនសូវបង្ហាញពីជិវិតស៊ីវិស័យរបស់នាង ក្រៅពីប្រើជីវិតបែបសាមញ្ញាជាមួយនឹងគ្រួសារនោះឡើយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព