ព្រះមហាមោគ្គល្លានបានប្រទះឃើញប្រេតដែលកំពុងឆេះដោយរងើកភ្លើងក្រហមច្រាលពេញទាំងរូបកាយ ប្រេតនោះស្រែកទួញយំគួរអនិច្ចាបំផុត ។
ប្រេតនោះឈ្មោះឱកិលិនីប្រេត ជាប្រេតមានរូបកាយឆេះរោលដោយរងើកភ្លើង ។ ប្រេតនោះត្រូវរងើកភ្លើងធ្លាក់ពីផ្នែកខាងលើស្រោចខ្លួនក្តៅអន្ទះសាជាហេតុធ្វើឱ្យប្រេតញីនោះស្រែកថ្ងូររងទុក្ខវេទនាយ៉ាងក្រៃលែង ។
ព្រះដ៏មានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយប្រេតញីនុះកាលពីដើមជាអគ្គមហេសីនៃសេ្តចក្នុងដែនកាលិង្គ ជាស្ត្រីមានចិត្តឫស្យាបានចាក់រងើកភ្លើងមួយអំបែងលើស្ត្រីជាសត្រូវ ដោយអំពើបាបកម្មនោះឯង ទើបនាងទទួលសេចក្តីទុក្ខបែបនេះរហូតដល់សព្វថ្ងៃ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព