Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើ​ការ​អុជ​ធូប​ពី​១​សរសៃ​រហូត​៣៣​សរសៃ​តំណាង​អ្វីខ្លះ ?

ការ​អុជ​ធូប​បួងសួង សំបូងសង្រូង​គឺជា​កិច្ច​សំខាន់​និង​ជា​ប្រពៃណី ទំនៀមទម្លាប់​របស់​ខេមរជន​​​អ្ន​ក​គោរព​ព្រះពុទ្ធ​សាសនា​តាំងពី​ដើម​រៀង​មក ពិសេស​នៅ​ក្នុង​ពិធីបុណ្យ​ទាន​ធំ​ៗ​មាន​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ជាដើម​ដែល​មានការ​ជួបជុំ​បរិស័ទ​ច្រើន​កុះករ​ឃើញ​មានការ​អុជ​ធូប​​ហុយផ្សែង​ទ្រលោម​ក្នុង​សាលាឆាន់ តែ​ទី​អារាម​ខ្លះ​ត្រូវ​បាន​រៀបចំ​ឱ្យ​មានការ​អុជ​ធូប​និង​ដោត​ជើងធូប​នៅ​ខាងក្រៅ​ឧបដ្ឋានសាលា​ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ផ្សេង​ៗ ។

សូម​ឈ្វេងយល់​អំពី​ការ​អុជ​ធូប​ដូច​តទៅ​៖

ការ​អុជ​ធូប​១​សរសៃ តំណាង​ឲ្យ​ការ​រំលឹក​គុណគ្រូ និង​តួខ្លួន ។

ការ​អុជ​ធូប​២​សរសៃ តំណាង​ឲ្យ​គុណមាតា​បិតា ។

អុជ​ធូប​៣​សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​មាតាបិតា និង​គុណគ្រូ ។

អុជ​ធូប​៤​សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ ទឹក ដី ភ្លើង ខ្យល់ ។

ការ​អុជ​ធូប​៥​សរសៃ គឺ​បូជា​ព្រះពុទ្ធ​ទាំង​៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ (​មាន់​) ព្រះ​កោ​នាគ​មនោ (​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​) ។

អុជ​ធូប​៧​សរសៃ គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន​មានៈ ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​យើង​បី​ជាន់​គឺ កូន ចៅ ចៅទួត និង​បូក​រួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន ។

អុជ​ធូប​៩​សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ ។

អុជ​ធូប​១១​សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង ១១ ។

អុជ​ធូប ១២ សរសៃ គឺ​បូជា​គុណ​ម្ដាយ​១២ ឬ​គុណ​ធាតុ ។

អុជ​ធូប​១៩​សរសៃ គឺ​សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង​១៩ រួម​ទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​) ។

ការ​អុជ​ធូប​២១​សរសៃ គឺ​បូជា​គុណ​ឪពុក ។

អុជ​ធូប​៣៣​សរសៃ គឺ​បូជា​គុណ​ឪពុក​ម្ដាយ ។

ថ្វីបើ​ការ​អុជ​ធូប​បួងសួង​មិនមែន​ជា​កិច្ច​របស់​ព្រះពុទ្ធ​សាសនា​មែន តែ​ត្រូវ​បាន​ពុទ្ធបរិស័ទគ្រប់រូប​ប្រកាន់​យក​ជាប់​ជា​ទម្លាប់​ទៅ​ហើយ ក្នុងចេតនាចង់បានសិរីសួស្តី ត្រជាក់ត្រជំសុខដុមរមនាដែលកើតអំពីសេចក្តីល្អរបស់ខ្លួន តែអ្នកដុតធូបទាំងឡាយគួរប្រយ័ត្នផងចៀសវាងការកើតមានភយន្តរាយផ្សេងៗជាយថាហេតុ

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9679010