Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PL នឹង​ប្រើ​ពាក្យស្លោក​ថ្មី ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​នៅ​រដូវ​កាល ២០២០-២១

អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​ចេញ​សេចក្តី​ប្រកាស​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា អំពី​កីឡាករ និង​មន្ត្រី​នៃ​ការ​ប្រកួត​ទាំងអស់​នឹង​ត្រូវ​ពាក់​ពាក្យស្លោក​ថ្មី​​សម្រាប់​រដូវ​កាល ២០២០-២១​។

«No Room For Racism» ជា​ពាក្យស្លោក​ថ្មី​មួយទៀត ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​គ្មាន​បន្ទប់ ឬ កន្លែង​សម្រាប់​ការ​ប្រកាន់ពូជសាសន៍​» ដែល​មាននៅ​លើ​ដៃ​អាវ​របស់​កីឡាករ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ពេញ​មួយ​រដូវ​កាល ២០២០-២១ ដោយ​ជំនួស​ឡូ​ហ្គោ​ចាស់ «Black Lives Matter»​។

«Black Lives Matter» ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​បាល់ទាត់​ក្នុង​ប្រទេស​អង់គ្លេស​ចាប់ផ្តើម​ឡើង​វិញ ក្រោយ​ផ្អាក​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ កាលពី​រដូវ​កាល​មុន​។ ពោល​គឺ​ក្រោយ​ការ​បាត់បង់ជីវិត​របស់​បុរស​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃ​ទី ២៥ ខែ ឧសភា បន្ទាប់​ពី​មន្ត្រី​ប៉ូ​លី​ស​ស្បែក​សម្នាក់​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក បាន​ព្យាយាម​យក​ជង្គង់​សង្កត់ក​រហូត​ដាច់ខ្យល់​ស្លាប់ ដែល​ត្រូវបាន​ពិភពលោក​មើលឃើញ​ថា ជា​ភាព​អយុត្តិធម៌​ពូជសាសន៍​។

សូម​បញ្ជាក់​ថា រដូវ​កាល​ថ្មី​នៃ​ក្រប​ខណ្ឌ Premier League នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី ១២ ខែ កញ្ញា នេះ​តទៅ ដោយ​តាម​ការ​បញ្ជាក់​ពី​ក្រប​ខណ្ឌកំពូលអង់គ្លេសមួយនេះ បានឲ្យដឹងថា ការ​ប្រកួត​ទាំងអស់​នៅ​ក្នុង​ខែ កញ្ញា នឹង​ត្រូវ​លេង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9679002