Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចុះ​ល្បាត​ស្រាប់​ប្រទះ​ឃើញ​អាវុធ​ម៉ាក CKC ០១​ដើម​លាក់​ក្នុង​គុម្ព​ឬ​ស្សី

ខេត្តរតនគិរី ៖ មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទីស្នាក់ការ​រង​អូរ​កា​ញ្ញូ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ចុះ​ល្បាត​ទៅ​ជើងភ្នំ​វាល​ធំ​ត្រង់​ចំណុច​ចុង​អូរ​ប្លា​ង បាន​ប្រទះ​ឃើញ​អាវុធ​ម៉ាក CKC ចំនួន​០១​ដើម លេខ​២២៩៩ គុណភាព​ប្រមាណ​៥០% ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​គុម្ព​ឬ​ស្សី ។

នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ ។

ក្រុមការងារ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត និង​ធ្វើ​របាយការណ៍​ជូន​ទៅ​អធិការដ្ឋាន​នគរបាល ព្រមទាំង​បាន​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​ស្រុក​តា​វែង ។

ចំណែក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​ផ្សេង​ៗ​ទៀត បន្ត​ល្បាត​ជា​ធម្មតា ដោយ​ពុំ​បាន​ជួប​ប្រទះ​បទល្មើស​អ្វី​នោះ​ទេ ៕​ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9678995