អ្នកជួញដូរ និងសម្លាប់សត្វសុខន គឺមិនត្រូវបានលើកលែងទោស ខណៈច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ត្រង់មាត្រាទី១១២ ១១៣និង១១៥ បានចែងឱ្យមានការដាក់កម្រិតទោស ចំពោះអ្នកធ្វើអាជីវកម្មសត្វ ដោយគ្មានការអនុញ្ញាត។
មកដល់ពេលបច្ចុប្បន្ននេះ អ្នកជួញដូរនិងសម្លាប់សត្វសុខន គឺមិនត្រូវបានចាត់វិធានការទៅតាមច្បាប់ឡើយ។
ជុំវិញរឿនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានស្នើឲ្យអាជ្ញាធរចាត់វិធានការ ចំពោះអ្នកជួញដូរ និងសម្លាប់សត្វសុនខឬហៅថាឆ្កែផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោកហេង រតនា។
កន្លងមកនេះ បើសង្កេតមើលការជួញដូរសាច់សត្វសុនខ និងការធ្វើឃាតសត្វសុនខ សុទ្ធតែគ្មានច្បាប់អនុញ្ញាតនោះទេ ដូចនេះវិធានការច្បាប់ មិនត្រូវព្រងើយកន្តើយ ចំពោះភាពអណាធិបតេយ្យនេះដែរ៕ ដោយ៖ ត្នោត