Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ទំនេរកុំភ្លេចទៅមើលផ្កាព្កុលមាស និងកូនឈើប្រណិតរាប់រយដើមដុះនៅអង្គរ

ខេត្ត​សៀម​រា​ប៖ ផ្កាព្កុលមាស កូន​ឈើ​ប្រណីត​ប្រភេទ​​ធ្នង់ គ្រ​ញូ​ង បេង នាងនួន សុ​ក្រំ និង​ដើម​រំដួល ​សរុប​ចំនួន​៤០០​ដើម ត្រូវ​បាន​ដាំ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០។  

មាន​ប្រសាសន៍​នា​ឱកាស​នោះ លោក ហង់ ពៅ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូន​ឈើ​នៅ​ក្នុង​ឧទ្យាន​អង្គរ​ចាប់ពី​ឆ្នាំ​២០១៤ ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​និង​ការ​អភិរក្ស​ប្រាង្គ​ប្រាសាទ រួម​ទាំង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ផង​។ លោក​ក៏​បាន​ប​ញ្ជា​ក់ថា មុន​កាប់​ដើមឈើ​មួយ​ដើម​ៗ គួរ​ពិចារណា​ពី​ផលប្រយោជន៍​របស់​ដើមឈើ ហើយ​ចូលរួម​ដាំ​ឡើង​វិញ​ទាំងអស់​គ្នា និង​ចង​ចាំ​ថា «​ដើមឈើ​ខ្ញុំ​នៅ​ក្នុង​តំបន់​អង្គរ​»​។ ក្នុង​នោះ​ដែរ ជា​គោលដៅ​ឆ្នាំ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចែក​ជូន​កូន​ឈើ​ជាង​១​សែន​ដើម​ឱ្យទៅ​សាធារណជន​យក​ទៅ​ដាំ​នៅ​តាម​សហគមន៍ និង​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​។

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ក៏​បាន​លើក​ឡើង​ថា គ្រប់​គ្នា​តែង​មាន គំនិត​ព្រួយបារម្ភ ពី​ការ​រេច​រិល​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​ឱ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​ដាំ​ដើមឈើ​ឡើង​វិញ តែ​សូម​តាំងស្មារតី​ឡើង​ដើម្បី​រួម​គ្នា​ជា​ថ្មី ប្រយុទ្ធ​ប្រឆាំង​ការ​បំផ្លាញ​ព្រៃឈើ ឱ្យ​ស្រប​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​ដាំ​ដើមឈើ​ឱ្យ​បាន​រាប់​ម៉ឺន​ហិ​កតា រាប់​លាន​ដើម​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ស្រុក​ទេស​មាន​សុខ​សន្តិភាព ។ សូមកុំ​ឲ្យ​មាន​ត្រឹម​ទស្សនៈ​ស្រឡាញ់​ដើមឈើ តែ​មិន​ដាំ ហើយ​នាំ​តែ​គ្នា​បំផ្លាញ ព្រោះ​ដើមឈើ​នេះ​ហើយ​ជា​ប្រភព​ផ្តល់​ទឹក​ដល់​មនុស្ស សត្វ និង រុក្ខជាតិ ព្រមទាំង​ជាទី​លំនឹង​ទប់ស្កាត់​ការ​រីក​រឹល​នៃ​ថ្ម​ប្រាសាទ​ទៀត​ផង ។

ក្នុង​នាម​ជា​អ្នក​ផ្តួចផ្តើម​ពិធី​ដាំ​ដើមឈើ លោក គី តិច ប្រធាន​ក្រុម​មេធាវី រាជរដ្ឋាភិ​បាល​និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង គណៈ​អភិបាលខេត្ត​សៀមរាប រួម​ទាំង​ប្រជាពលរដ្ឋ​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​បាន​ដាំ​ដើមឈើ​នៅ​ក្នុង​បរិវេណ​ខាងត្បូង​ប្រាសាទអង្គរវត្ត ទុកជា​កេ​រ្ត៍​តំណែល និង​ជា​គំរូ​សម្រាប់​បំផុសទឹកចិត្ត​ដល់​សាធារណជន​ឲ្យ​ស្រឡាញ់​ធម្មជាតិ ព្រមទាំង​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ នៅ​តាម​ទី​សាធារណៈ ស្ថាប័ន តំបន់​ប្រវត្តិសាស្ត្រ និង សហគមន៍​ដែល​ខ្លួន​រស់នៅ​កាន់តែ​ច្រើន​។

ការ​ដាំ​ឈើ​ដ៏​មាន​តម្លៃ​ទាំងនេះ ក៏​ជា​ការ​លើក​នូវ​សម្រស់​ធម្មជាតិ​ នៃ​ប្រាង្គ​ប្រាសាទ​ប្រកប​ទៅ​ដោយ​សម្រស់​បៃតង ក្នុង​ការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ហើយ​ក៏​ជារ​នាំ​បិទ​បាំង​នូវ​បា​តុ​ភូ​ធម្មជាតិ និង ការ​រីក​រិល​ដល់​ថ្ម​ប្រាសាទ​ទៀត​ផង។ ​ត្នោត 

from: https://tnaot.com/km/m/detail/article/9492392