Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវា​យ៉ាងតិច​៧​គ្រឿងនៅអ៊ី​រ៉​ង់ ត្រូវភ្លើង​​​ឆាប​​ឆេះ​នៅតំបន់រសើប

ប្រទេស​អ៊ី​រ៉​ង់ ៖ នៅសុខៗនាវាអ៊ី​រ៉​ង់យ៉ាងតិច៧គ្រឿង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុនៅ លើទីតាំងរសើបរបស់ខ្លួន កាលពីម្សិលមិញ។ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉​ង់​ TASNIM បាន​​រាយការណ៍​ថា នាវា​យ៉ាងតិច​៧​គ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ ក្នុង​​កំពង់​ផែ​ BUSHEHR ​នា​ភាគ​ខាងត្បូង​ប្រទេស​។

ប្រភពដដែល​បញ្ជាក់​ថា ក្នុង​អគ្គី​ភ័យ​នោះ ពុំ​បណ្ដាល​ឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ​។ រូបភាព​នានា​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់​ IRNA ​គេ​អាច​ឃើញ ផ្សែ​ង​ខ្មៅ​ហុយ​ចេញ​យ៉ាង​ខ្មួលខ្មាញ់ ចំណែក​បណ្ដា​រូបភាព​ចេញផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ TRIB បង្ហាញ​ពួក​អ្នក​ពន្លត់ភ្លើង​កំពុង​តែ​តតាំង​ជាមួយ​ភ្លើង​។

ការ​ផ្ទុះ​ឆេះ​ជា​ច្រើន​នៅ​ក្បែរ​ទីតាំង​យោធា​និង​នុយក្លេអ៊ែរ ឬ​ឧស្សាហកម្ម​អ៊ីរ៉​ង់​ត្រូវ​បាន​រាយការណ៍ ចាប់តាំងពី​ដំណាច់ខែ​មិថុនា​មក ក្នុង​នោះ​ការ​ផ្ទុះ​ឆេះ​មួយ​នៅ​ទីតាំង​នុយក្លេអ៊ែរ NATANZ ​ត្រូវ​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២​កក្កដា​។ ទីតាំង​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​នោះ សង្ស័យ​ក្នុង​គ្រាមួយ​មានកម្ម​វិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ តែ​ត្រូវ​បញ្ឈប់​កាលពី​ឆ្នាំ​២០០៣​។ ក្រុង​តេ​ហេ​រ៉​ង់ អះអាង​ថា ទីតាំង​នោះ​ពុំ​មាន​គម្រោង​នុយក្លេអ៊ែរ​ណាមួយ​ឡើយ​។

ភ្នាក់ងារ​សន្តិសុខ​អ៊ី​រ៉​ង់​ថ្លែង​នា​ថ្ងៃ​ទី​៣ ខែ​កក្កដា​ថា មូលហេតុ​នៃ​អគ្គី​ភ័យ​នៅ ​NATANZ ​នោះ ដែល​មាន​ទំហំ​១០​ហិ​កតា ហើយ​ទីតាំង​មួយ​ចំនួន​ស្ថិត​នៅ​ដល់​៨​ម៉ែត្រ​ក្រោម​ដី ត្រូវ​បាន​កំណត់​ និង​ដឹង​​​ថា ​ខ្លួន​នឹង​លាតត្រដាង​នា​ពេល​ក្រោយ​។ អ្នក​ទទួលខុសត្រូវ​អ៊ី​រ៉​ង់​មួយ​ចំនួន​និយាយ​ថា វា​អាច​ជា​ផ្លែផ្កា​នៃ​ការ​លួច​ខាង​ព័ត៌មានវិទ្យា ហើយ​អ្នក​ទទួលខុសត្រូវ​ម្នាក់ បាន​ព្រមាន​ថា ​ក្រុង​តេ​ហេ​រ៉​ង់​ នឹង​តបត​វិញ ប្រឆាំង​បណ្ដា​ប្រទេស​ដែល​ធ្វើការ​វាយប្រហារ​បែប​នោះ​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9492309