Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ះ Crystal Palace យប់នេះ Man Utd អាចនឹងមិនមានខែ្សប្រយុទ្ធឆ្នើមម្នាក់ជួយក្រុម

លោក Ole Guunar Solskjaer បានបង្ហើបថា Mason Green Wood កំពុងតែមានភាពមិនច្បាស់លាស់ថាអាចនឹងលេងបានឬអត់ ក្នុងជំនួបទល់នឹង Crystal Palace នាវេលាម៉ោង ២:១៥នាទីយប់នេះ។

Manchester United នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Palace ដែលប្រកួតនេះពួកគេទាមទារឈ្នះជាដាច់ខាត ដើម្បីបន្ដក្ដីសង្ឃឹមក្នុងការកៅអីលេងក្នុងពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ។

យ៉ាងណាក្ដី Greenwood ដែលជាខែ្សប្រយុទ្ធវ័យក្មេងកំពុងឡើងជើង ដែលអាចស៊ុតបញ្ចូលទីគ្រប់កម្មវិធីរដូវកាលនេះ បានចំនួន១៦គ្រាប់ឲ្យក្លឹប កំពុងមានបញ្ហាកជើង ក្រោយពីកីឡាកររបស់ Southampton លូកចំ ក្នុងជំនួបដែលស្មើគ្នា ២-២ កាលពីថៃ្ងអាទិត្យសប្ដាហ៍មុន។

«ខ្ញុំធ្លាប់និយាយក្រោយចប់ការប្រកួតថា កជើងរបស់ខ្ញុំខ្សោយហើយ ព្រោះអត់ដែលលេងបាល់ដូចមុន តែ Mason នៅតែទ្រាំលេងទាំងឈឺ។ ខ្ញុំគួរតែប្រឈមជាមួយអាជ្ញាកណ្ដាលអំពីការមិនសម្រេចពិន័យទៅលើកំហុសដែលបង្កទៅលើគេ»។

«Luke និង Mason កជើងរបស់ពួកគេគួរតែមិនអីទេ។ ខ្ញុំនឹងផ្ដល់ពេលវេលាសម្រាប់ពួកគេឲ្យបានច្រើនតាមដែលអាចធើ្វបានដើម្បីឲ្យពួកគេជាពីរបួស»។

«Bradon គួរតែមិនអីទេ។ គេមានបញ្ហាក្បែរភ្នែកគេ។ ពួកយើងមិនបានហាត់ឡើយព្រឹកនេះ។ យ៉ាងណាយើងសង្ឃឹមនឹងបានពួកគេទាំង៣ យ៉ាងហោចណាស់ក៏២ដែរមកហាត់ក្នុងក្រុមវិញ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9492282