ភ្នំពេញ៖ បុរសម្នាក់ទៀតត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ កាលពីម្សិលមិញ។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៦ ខែកក្កដានេះ។
អ្នកជំងឺកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ នៅសង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គាត់ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ដូរជើងហោះហើរពីប្រទេសម៉ាឡេស៊ី ដែលមានអ្នករួមដំណើរ៨០នាក់ មកដល់ភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដានេះ។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដានេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ ១៦៦ នាក់ ក្នុងនោះជាសះស្បើយ ១៣៣នាក់ និងកំពុងសម្រាកព្យាបាលមាន៣៣នាក់៕ ប៊ុនធឿន