Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិះម៉ូតូវ៉ាជែងជ្រុលទៅបុករថយន្តស្លាប់២នាក់ម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ​ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ខណ:យុវជន ៣នាក់ជិះម៉ូតូឌុបគ្នាត្រលប់មកពីខេត្តព្រៃវែងវិញដោយអកុសលក៏បានបុកជាមួយរថយន្តសាំយ៉ុងដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង បណ្បណ្ដាលឲ្យស្លាប់២នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​ទី​១៦​ ខែកក្កដា ​ឆ្នាំ​២០២០ ស្ថិត​​នៅ​តាមបណ្ដោយ​​ផ្លូវ​ជាតិ​លេខ​១ ក្នុងភូមិស្វាយតាអុក សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​ ។ សពបុរសរងគ្រោះទី១មានឈ្មោះសោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ឃុំ អង្គររាជ្រ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។​ ឯសពបុរសរងគ្រោះទី២មិនស្គាល់ឈ្មោះនោះទេ​ ។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរស៣នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ពីព្រៃវែងមកភ្នំពេញ (ទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ទៅខាងធ្វេងដៃរួចក៏ចូលគន្លងម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក សាំយ៉ុង (ប្រភេទរថយន្តដឹកបន្លែ​ ) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1947

ធ្វេីដំណេីរតាមផ្លូជាតិលេខ១ ទិសដៅពីភ្នំពេញ​ ទៅព្រៃវែង​ ក្នុងល្បឿនលឿនដូចគ្នា​ ពីលិចទៅកេីត ក៏បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យម៉ូតូប៉េីងខ្ទាតអូសនឹងថ្នល់ប្រហែល៥០ម៉ែត្រ ខ្ទេចទាំងរថយន្តនិងម៉ូតូ​មេីលលេងចង់យល់​ ព្រមទាំងធ្វេីឲ្យបុរសពីរនាក់​(ម្នាក់ជាអ្នកឌុបនិងអ្នកជិះកណ្ដាល)បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកឯអ្នករួមដំណេីរពីក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះទាំង២នាក់ត្រូវបាន សមត្ថកិច្ចធ្វេីកំណត់ហេតុ រួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ:ផេងភាព

from: https://tnaot.com/km/m/detail/article/9492234