Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រកឃើញវិជ្ជមាន ១ករណីទៀត ក្នុងចំណោមអ្នកដំណើរដែលវិលត្រឡប់មកពីអារ៉ាប់ប៊ីសាអូឌី​

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ (Covid-19) ចំនួន ១នាក់បន្ថែមទៀត ដែលជាបុរសជនជាតិខ្មែរ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។ នេះបើតាមការសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០។ 

តាមការលើកឡើងរបស់ក្រសួងសុខាភិបាល បុរសជនជាតិខ្មែរ ១នាក់ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋានក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីអារ៉ាប់ប៊ីសាអូឌី និងបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។  

ដោយឡែក ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ បានកើនដល់ ៣៣នាក់ ស្រី ១នាក់ និងបុរស ៣២នាក់ ដែលជាអ្នកត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសអារ៉ាប់ប៊ីសាអូឌីត។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៦៦នាក់ មានស្រ្តីចំនួន ៤០នាក់ និងបុរស ១២៦នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ដែលបានរាតត្បាតលើ ១៣ខេត្ត-ក្រុងរបស់កម្ពុជា។

ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៣៣នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៩៤នាក់ ស្មើនឹង ៨០,១២%៕

from: https://tnaot.com/km/m/detail/article/9492228