Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សោកស្តាយ!! Juventus នាំមុខគេ២គ្រាប់មុន តែត្រូវគេវាយបកតាមស្មើវិញ!

ក្លឹបយក្សអ៊ីតាលី Juventus ដែលបច្ចុប្បន្នកំពុងឈរលើកំពូលតារាង Serie A បានទទួលលទ្ធផលត្រឹមស្មើប៉ុណ្ណោះកាលពីយប់មិញ ក្រោយត្រូវក្រុមម្ចាស់ផ្ទះ Sassuolo វាយបកពីក្រោយមកវិញ។

នៅ១២នាទីដំបូងក្នុងតង់ទី១ ក្លឹប Juventusបានវាយសម្រុកខ្លាំងរហូតដល់បាន២គ្រាប់មុន ស៊ុតបញ្ចូលទីដោយ Danilo និង Higuain។ ទោះជាយ៉ាងណា Sassuolo បានវាយបក ៣គ្រាប់មកវិញ ធ្វើអោយលទ្ធផលឡើងដល់ ៣ទល់នឹង ២។ យ៉ាងណាមិញ Sassuoloមិនអាចទទួលជ័យជម្នះបានទេ ដោយសារ Alex Sandro បានរកបានគ្រាប់បាល់មួយគ្រាប់ត្រឡប់មកវិញនៅនាទីទី ៦៤។

លទ្ធផលនេះយើងឃើញថា Juventus បន្តនៅកំពូលតារាង Serie A មាន ៧៧ ពិន្ទុ តាមពីក្រោយដោយ Atalanta មាន ៧០ពិន្ទុ ហើយការប្រកួតនៅលីគនេះនៅសល់ប្រមាណ ៥ប្រកួតទៀតទើបសម្រេចរកម្ចាស់ជើងឯកឃើញ។

ប្រភព៖ Livescore 

from: https://tnaot.com/km/m/detail/article/9492157