Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះពិនិត្យនិងណែនាំទីតាំងខារ៉ាអូខេ សំរិទ្ធិពេជ្យ

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិង លោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានចុះពិនិត្យនិងណែនាំទីតាំងខារ៉ាអូខេ សំរិទ្ធិពេជ្យ​

កាលពីវេលាម៉ោង ១៩និង ៣០នាទីយប់ថ្ងៃទី ១៥​ ខែកក្កដាឆ្នាំ ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោករាជធានីភ្នំពេញ​ ដេីម្បីធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងទប់ស្កាត់ជំងីកូវីដ១៩។ 

ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសអនុញា្ញតឲ្យតំណេីរការឡេីងវិញនូវក្លឹបកម្សាន្តនិងKTV​ នៅក្នុងរាជធានីនិងបណ្តាខេត្តក្រែក្លាយជាភោជនីដ្ឋានដេីម្បីចូលរួម​ សកម្មភាពសេដ្ឋកិច្ចនិងផ្តល់ការងារឡេីងវិញ​និងគោរពឲ្យបានម៉ឺងម៉ាត់នៃក្រសួងសុខាភិបាល

ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ នូវយប់ថ្ងៃទី១៥​ ខែកក្កដា​នេះកម្លាំងគណះបញ្ជាការឯងភាពខណ្ឌទួលគោកបានចុះពិនិត្យជាក់ស្តែងទីតាំងKTVខាងលេី​ ។ 

ក្នុងការចុះត្រួតពិនិត្យនេះឃេីញសង្កេតឃេីញថាទីតាំងខាងលេីមិនបានល្មេីសនូវគោលការនៃក្រសួងសុខាភិបាលនោះទេទេីបឲ្យបន្តដំណេីរការជាធម្មតាវិញ៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9492008