Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jurgen Klopp និង Jose Mourinho អាចពិភាក្សាជាមួយគ្រូបង្វឹកក្រុម Manchester City

លោក Pep Guardiola និយាយថាលោក Jurgen Klopp និងលោក Jose Mourinho ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Premier League នឹងត្រូវចូលពិភាក្សាអំពីបញ្ហារបស់ពួកគេនៅឯទីក្រុង Manchester ទៅលើការហាមឃាត់រយៈពេលពីរឆ្នាំពីការប្រកួតនៅអឺរ៉ុប ។

កាលពីថ្ងៃចន្ទ តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានលុបចោលការព្យួរនៃការប្រកួតដែល UEFA ចោទប្រកាន់ទៅលើក្លិប Manchester City និងបានកាត់បន្ថយការពិន័យជាទឹកប្រាក់ ៣០លានផោន ទៅ ១០លានផោន បន្ទាប់ឃើញថា ការរំលោភបំពានដែលបានរាយការណ៍ភាគច្រើនមិនត្រូវបានបង្កើតឡើងនោះទេ ។

UEFA បានចោទប្រកាន់ក្លិប Manchester City ពីបទរំលោភលើច្បាប់ហិរញ្ញវត្ថុ (FFP) នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦ ក៏ដូចជាការខកខានមិនបានសហការជាមួយការស៊ើបអង្កេតរបស់ខ្លួនក្នុងការចំណាយថវិកា ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ skysports

from: https://tnaot.com/km/m/detail/article/9490507