កាលពីខែកក្កដា ៣ឆ្នាំមុន ក្រុមហ៊ុន Mercedes បានសម្រេចចិត្តបញ្ចេញរថយន្ត Mid-side Pickup Truck ដំបូងរបស់ខ្លួនគឺ X-Class ដែលយើងធ្លាប់បានដឹងរួចមកហើយថា Mercedes តែងតែយកអក្សរមួយតួដើម្បីសម្គាល់ Model របស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាល្លឺម៉ង់មួយនេះក៏បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលជាមួយនឹងរថយន្តកង់6 របស់ពួកគេផងដែរគឺ Mercedes G63 6×6 ដែលធ្វើការកែរប្រែទៅលើ Mercedes AMG G63 របស់ពួកគេ។
យ៉ាងណាក្ដី ក៏យើងនៅតែមិនទាន់បានឃើញរថយន្ត Pickup Truck ដែលមានលក្ខណៈទូទៅ (ដូចក្រុមហ៊ុនដរទៃបានផលិត) របស់ Mercedes ដាក់លក់នៅលើទីផ្សារដែរ។ រហូតមកដល់ថ្ងៃទី19 ខែកក្កដា ឆ្នាំ2017 ទើបក្រុមហ៊ុន Mercedes ប្រកាសចេញនូវម៉ូឌែល Pickup ដំបូងរបស់ខ្លួន ដែលបានប្រើប្រាស់តួខ្លួនសាក់ស៊ីរបស់ Nissan Navara ហើយបានបន្ថែមនូវបច្ចេកវិទ្យានិងលក្ខណៈពិសេសរបស់ Mercedes។
វាបានក្លាយជារថយន្ត Pickup ប្រណិតរបស់ Mercedes ដែលមានជម្រើស3 គឺPure, Progressive នឹង Power នៅពេលប្រកាសចេញដំបូងយើងឃើញមានជម្រើសម៉ាស៊ីន Turbo Inline4 តែប៉ុណ្ណោះ។
មួយរយៈក្រោយមកទើប Mercedes បញ្ចេញនូវម៉ាស៊ីនម៉ាស៊ូតទំហំធំមួយទៀតគឺ 3.0L Turbo V6 ជាមួយនឹងប្រអប់លេខ 7វគ្គអូតូ ដែលផលិតបានកម្លាំងសេះ 255hp@3600rpm នឹងកម្លាំងបង្វិល 406lbf⋅ft@1600rpm។
គួរអោយសោកស្ដាយដែលរថយន្តប្រភេទនេះមានលក់តែនៅ Australia, Europe, Latin America នឹង Africa តែប៉ុណ្ណោះ។
Facebook.com/TayAutoCambodia