តំបន់ទេសចរណ៍ធម្មជាតិចំបក់គឺជាតំបន់មួយដែលនៅលើផ្លូវភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដែលមានចម្ងាយប្រហែល១១០គីឡូពីរាជធានីភ្នំពេញ។
នៅទីនោះគឺមានទឹកធ្លាក់តាមដំណាក់កាលយ៉ាងស្រស់ស្អាតជាមួយទេសភាពព្រៃប្រឹក្សារអមជាមួយសំលេងសត្វស្លាប់ច្រើនប្រភេទដែលអាចឲ្យយើងមានអារម្មណ៍យ៉ាងស្រស់ថ្លាគួរជាទីគាប់ចិត្ត។
នៅតាមផ្លុវឡើងទៅទឹកធ្លាក់មានជាមួយព្រៃឬស្សីដុះប្រទាក់គ្នាយ៉ាងស្រស់ស្អាត។
គួរបញ្ជាក់ថានៅទីនោះសហគម៍មានការលក់សំបុត្រដែលតម្លៃសំបុត្រមានដូចជា ៣០០០រៀលសំរាប់ភ្ញៀវខ្មែរនិង៣ដុល្លារសំរាប់ជនបរទេស។
សហគម៍ក៍មានផ្តល់ជូនជាផ្ទះស្នាក់នៅ(HomeStay)ប្រសិនបើមានអ្នកចង់គេងសំរាកនៅទីនោះក៍ដូចជាអាហារកម្មង់និងម្ហូបរបស់សហគមន៍
ផ្ទាល់ជាមួយតម្លៃសមរម្យផងដែរ។
សំរាប់អ្នកដែលធ្លាប់ទៅពីមុនច្បាស់ជាប្លែកជាមួយនឹងទេសភាពឥឡូវនេះព្រោះគេបានផ្ទុះថ្មភ្នំ អាចមើលរូបខាងក្រោមបាន។
តោះមើលហើយចាំអង្កាលដាក់ថ្ងៃបបួលគ្នាទៅកុំចូលរូមថែរក្សាបរិស្ថានទាំងអស់គ្នាផងណា។