Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហេង សំ​រិ​ន ស្នើ​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​ទុក​ស្បៀង​ឲ្យ​គ្រប់​សម័យ​កូ​វី​ដ​១៩ និង​គិត​ពី​ពលរដ្ឋ​ជា​ធំ

រាជធានី​ភ្នំពេញ ៖ សម្តេច​បញ្ញា​ចក្រី​ហេង​សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ស្នើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​គួរ​រក្សា​ទុក​ស្បៀង​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​សម័យ​កូ​វី​ដ​១៩ ហើយ​ត្រូវ​គិត​ពី​ប្រជាពលរដ្ឋ​ជា​ធំ ។

ការ​លើក​ឡើង​របស់​ប្រធានរដ្ឋសភា​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បិត​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤១ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ឯកឧត្តម ឈាង វុន ។

ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤១ (AIPA)​តាម​រយៈ​វី​ដេ​អូ​ខន់​ហ្វើ​រិ​ន​ពី​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​ថា កិច្ចប្រជុំ​សម្តេច ហេង សំ​រិ​ន បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​ៗ​ជា​ច្រើន​រហូត​ដល់​ក្នុង​នោះ​មាន​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​លទ្ធផល​នៃ​កិច្ចប្រជុំ​AIPA​ផង​ដែរ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖«​សម្តេច​បាន​លើក​ជំរុញ​សមាជិក​AIPA​ទាំងអស់​ត្រូវ​គិត​ពី​ប្រយោជន៍​របស់​ប្រជាជន​ជា​ធំ និង​បាន​លើក​ឡើង​ពី​ភាព​មិន​ច្បាស់លាស់​និង​ការ​លំបាក​រប ស់​ប្រទេស​ជា​អាស៊ាន​លើ​កល​លោក​សព្វ​ថ្ងៃនេះ​ពាក់ព័ន្ធ​គ្រោះ​របស់​មនុស្សជាតិ​គឺ បញ្ហា​ជំងឺ កូ​វី​ដ​១៩»​។

ឯក​ឧត្ត​បន្ត​ថា​ក្នុង​កិច្ច​អន្តរាគមន៍​សម្តេច​ហេង​សំ​រិ​ន​ក៏​ស្នើ​ដល់​ប្រទេស​ជា​សមាជិក​ដែល​រួល​រួម​ប្រជុំ​ធ្វើ​យ៉ាងណា​កុំ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖«​ចំណុច​សំខាន់​មួយទៀត​សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​លើក​ឡើង​ថា ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​សន្តិសុខ​ស្បៀង​ឲ្យ​គ្រប់គ្រាន់ សម្រាប់​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩ នេះ មានការ​លំបាក់​ណាស់ ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​(​មិនមែន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​) ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អាស៊ាន និង​ពលរដ្ឋ​សកលលោក​បាន​ជួប​ប្រទះ​ការ​លំបាក ដោយ​ប៉ះពាល់​ដល់​សេចក្តី​គ្រួសារ​ទៀត​» ។

បើ​តាម​ឯកឧត្តម ឈាន វុន​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​ប្រទេស​ជា​សមាជិក អាស៊ាន បាន​អប​អសារ​ទ​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​ដែល​នេះ​ជា​ចំណុច​សំខាន់ ។

ឯកឧត្តម​ឈាង វុន​ក៏​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា នយោបាយ​អាស៊ាន​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​អាស៊ាន​ផង​ដែរ ។ ឯកឧត្តម​បញ្ជាក់​ថា ៖«​ក្នុង​កិច្ចប្រជុំ​នេះ​មាន​គណៈកម្មការ​មួយ​សំខាន់ គឺ​គណៈកម្មការ​នយោបាយ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ផ្ទាល់​យើង​បាន​ធ្វើការ​យ៉ាង​សស្រាក់​ស្រាំ​ព្រោះ​អ្វី​ដែល​ចេញពី​គណៈកម្មការ​នេះ​ជា​ទស្សនៈ​របស់​ប្រទេស​នីមួយ​ៗ ។

ក្នុង​បញ្ហា​នយោបាយ​យើង​មានការ​ជជែក​គ្នា​ដោយ​មាន​ភាព​ខុស​គ្នា​របស់​ប្រធាន​នៃ​ប្រទេស​អាស៊ាន​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ការ​សម្រេច អនុម័ត សេចក្តី​ព្រាង​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​» ។

ឯកឧត្តម​ថា​ក្នុង​កិច្ចប្រជុំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ទម្ងន់​ខ្លាំង​ទៅ​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ហើយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បានការ​ពារ​ខ្លួន​ដោយ​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​មី​យ៉ា​ន់​ម៉ា​ដែល​វប្បធម៌​អាស៊ាន​បាន​ហាម​ដាច់ខាត​មិន​អាច​លូកដៃ​ចូល​កិច្ច​ផ្ទៃក្នុង​ប្រទេស​មួយទៀត​នៃ​សមាជិក​នោះ​ទេ​។ អី​ញ្ចឹ​ង​ហើយ​ការ​សម្រេច​មិន​ងា​ច​ទទួល​បាន​ជោគជ័យ​ទេ​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9677310