ក្រុមហ៊ុនឌីជីថលកំពុងតែចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីដំណោះស្រាយនៃភាពអាចទៅរួចដែលប្រហែលជាឲ្យកម្មវិធី TikTok រក្សាភាពជាម្ចាស់ខ្លះនៃការប្រតិបត្តិការរបស់ US លើវា ខណៈពេលកំពុងធ្វើឲ្យភាគីទាំងពីរ ចិន និង អាមេរិកពេញចិត្ត។ ក្នុងភាពអាចទៅរួចទាំងនោះមានរួមបញ្ចូលទាំងការប្រគល់ផ្នែកគ្រប់គ្រងទិន្នន័យ TokTok ឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដោយម្ចាស់កម្មសិទ្ធិនៅតែមានសក្ដានុពលកាន់កាប់លើកម្មវិធីរបស់ខ្លួន នេះបើយោងតាមអ្នកស្គាល់គ្នាបានរាយការណ៍ជូនសារព័ត៌មាន CNBC។
កាលពីថ្ងៃពុធមុននេះខាង The Wall Street Journal បានចេញព័ត៌មានថាក្រុមហ៊ុនឌីជីថល ធ្វើការជាមួយអាមេរិកដើម្បីជៀសរៀងការលក់ចេញកម្មវិធី TikTok ពេញលេញ។ ការពិភាក្សាគ្នានេះអូសបន្លាយពេលអស់ជាច្រើនខែ ហើយស្ថានការណ៍ក៏នៅតែដដែល។ គេនៅតែមិនទាន់ដឹងច្បាស់នោះទេថាផ្នែករដ្ឋបាលលោក Trump នឹងសុខចិត្តជាមួយនឹងដំណោះស្រាយមួយនេះ។
កាលមុនខាងសេតវិមានបានកំណត់កាលបរិច្ឆេទថ្ងៃទី ២០ ខែ កញ្ញា ដល់ម្ចាស់ក្រុមហ៊ុនកម្មវិធីចិនឲ្យប្រកាសគម្រោងលក់ប្រព័ន្ធប្រតិបត្តិការ TikTok អាមេរិក ឲ្យទៅអាមេរិក ឬក៏ប្រឈមនឹងការបិទចោលនៅសហរដ្ឋអាមេរិកទាំងស្រុងតែម្ដងនៅថ្ងៃទី ២៩ ខែ កញ្ញា ខាងមុខនេះ។ ហើយរាល់កិច្ចព្រមព្រៀងទាំងអស់នឹងត្រូវបញ្ជប់នៅថ្ងៃទី ១២ ខែ វិច្ឆិកា។
ក្រុមហ៊ុនក៏កំពុងតែចរចាលក់ប្រព័ន្ធប្រតិបត្តិការ TikTok អាមេរិកឲ្យទៅក្រុមហ៊ុម Microsoft ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Walmart ឬ Oracle។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ហើយក៏បានធ្វើឲ្យ CEO Kevin Mayer ប្រកាសចុះចេញពីតំណែងទៀតផង។
ទោះយ៉ាងណាក្ដីការដាក់លក់នេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលប្រកាសដាក់បំរាមលើការលក់ចេញផ្នែកបច្ចេកវិទ្យា ដែលអាចនឹងមានការយល់ព្រមពីរដ្ឋភិបាលចិនក្នុងការលក់កម្មវិធីចេញឲ្យទៅបរទេសនេះ។ ប្រែសម្រួលដោយ៖ រីតា