Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរនិងផលិតស្បែកជើង ឆ្នាំ២០២១ ឡើងដល់១៩២ដុល្លារ

ក្រោយការចរចរាជាច្រើនលើក រវាងភាគីទាំងបី ដែលមានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អនុប្រធានតំនាងអង្គការវិជ្ជាជីវៈរបស់និយោជក និងអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករ​និយោ​ជិត ប្រាក់ឈ្នួលអប្បបរមាកម្មករ-កម្មការិនី នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង គឺបានឯកភាពសម្រេចឱ្យមានការតម្លើងនូវទឹកប្រាក់ប្រមាណ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

យោងតាមប្រកាសស្តីពីការកំណត់ប្រាក់ឈ្នូលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០​២០ ថា នៅក្នុងប្រកាសដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមាន៦ប្រការ បានធ្វើការបញ្ជាក់ ពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ គឺបានកំណត់តម្លើងចំនួន១៩២ដុល្លារ។

នៅក្នុងប្រកាសនេះក៏បានបញ្ជាក់ពីការរក្សាទុកនូវអត្ថប្រយោជន៍ផ្សេងៗទៀតរបស់កម្មករដែលធ្លាប់មានពីមុនគឺត្រូវរក្សាទុកដដែល។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១តទៅ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9677250