ក្រោយពីបែកគ្នាជាមួយសង្សារចាស់ដែលស្រលាញ់គ្នាជាង ១៤ ឆ្នាំមកនេះ តារាសម្ដែង Taew Natapohn តែងតែលេចឮព័ត៌មានជាបន្តបន្ទាប់ថាមានទំនាក់ទំនងស្នេហាថ្មីជាមួយបុរសហាយសូរម្នាក់ឈ្មោះថា Pranai នឹងត្រូវបានគេស្គាល់ថាជាសេដ្ឋីមួយរូបដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ កាលពីពេលថ្មីៗនេះ Taew បានទៅកោះភូកេតដើរលេងជាមួយមិត្តភក្តិជិតស្និទ្ធជាច្រើននាក់ ក្នុងនោះក៏មានកំលោះហាយសូរ Pranai ដែរ។ទីបំផុត Taew ក៏បានដាច់ចិត្តបង្ហាញរូបថតជាគូជាមួយកំលោះហាយសូរ Pranai ដោយនាងទើបតែបង្ហោះនៅមុននេះបន្តិចនៅលើគណនីផ្ទាល់ខ្លួនក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម។
ជារឿយៗ មហាជនតែងតែសង្កេតឃើញថា បុរសហាយសូរម្នាក់នោះដែលតែបង្ហាញវត្តមានជាមួយ Taew មិនថាក្នុងកម្មវិធីអ្វីក៏ដោយ តែអ្នកទាំងពីរនៅមិនទាន់បញ្ជាក់ពីទំនាក់ទំនងជាមួយគ្នាច្បាស់លាស់នោះឡើយ៕