សាធារណរដ្ឋឆែកបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដជាង ១.០០០ នាក់ត្រឹមតែពីរថ្ងៃបន្ទាប់ជាប់ៗគ្នាប៉ុណ្ណោះ។ ដោយសារតែវីរុសនេះកាន់តែរីករាលដាលខ្លាំងឡើង ទើបសាធារណរដ្ឋនេះត្រូវពង្រឹងការការពារជាថ្មី ក្នុងគោលបំណងទប់ស្កាត់ការផ្ទុះឡើងបន្ថែមទៀត។
គិតត្រឹមដំណាច់ថ្ងៃទី ៩ ខែកញ្ញាប្រទេសនេះមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៣១.០៣៦ ករណីដែលមានករណីថ្មីចំនួន ១.១៦១ ដែលត្រូវបានរកឃើញដោយមន្ទីរពិសោធន៍នៅថ្ងៃដដែលនេះ។
សម្រាប់ថ្ងៃទី ៨ ខែកញ្ញាមានការរាយការណ៍ពីករណីថ្មីចំនួន ១.១៦៣ ករណីបើធៀបនឹងចំនួនប្រជាជនរបស់អាល្លឺម៉ង់ដែលប្រទេសជិតខាងមានប្រជាជនលើសប្រជាជនឆេកដល់ទៅ ៨ ដង៕