Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស IAG ប្រកាសបញ្ហាសិទ្ធិ ២,៧ ពាន់លានអ៊ឺរ៉ូ

ក្រុងឡុង៖ ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសអ៊ែរឡាញបានថ្លែងអោយដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន IAG (ICAG.L) នឹងរៃអង្គាសប្រាក់ចំនួន ២,៧៤១ ពាន់លានអឺរ៉ូតាមរយៈធានារ៉ាប់រងក្រោមលាយលាក់អក្សរច្បាស់លាស់ និងការផ្តល់ជូនពិសេសផងដែរ ។

IAG បានបន្តថា ខ្លួននឹងដាក់ចេញភាគហ៊ុនថ្មីចំនួន ២,៩៧ ពាន់លានដុល្លារក្នុងតម្លៃ ០,៩២ អឺរ៉ូដែលតំណាងឱ្យការបញ្ចុះតម្លៃ ៣៦% ចំពោះតម្លៃសិទ្ធិខាងទ្រឹស្តី (អ្នកដែលចង់មានភាគហ៊ុនរបស់ក្រុមហ៊ុននេះ អាចទិញនៅក្នុងតម្លៃទាប ហើយទទួលបានភាគហ៊ុនខ្ពស់ជាងធម្មតា) ផ្អែកលើតម្លៃបិទប្រកាសកាលពីថ្ងៃពុធ។

ម៉្យាងវិញទៀត សម្រាប់អ្នកដែលមានភាគហ៊ុន IAG ស្រាប់ អាចទទួលបានសិទ្ធិទិញភាគហ៊ុនថ្មីមួយទៀត ហើយបើសិនទិញភាគហ៊ុន២ អាចទិញភាគហ៊ុន ៣ថ្មីតែម្តង។

គួរបញ្ជាក់អោយដឹងផងដែរថា ម្ចាស់ភាគហ៊ុនធំបំផុតរបស់ IAG គឺ Qatar Airways បានចុះបញ្ជីដើម្បីទទួលបានសិទ្ធិតាមសមាមាត្រ ដែលត្រូវបានប្រកាសកាលពីខែកក្កដានោះ ត្រូវអនុម័តដោយភាគទុនិកនៅថ្ងៃទី ៨ ខែកញ្ញាម្សិលមិញនេះ៕

from: https://tnaot.com/km/m/detail/article/9677118