នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧ នាក់ជាជនជាតិថៃត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសឥណ្ឌា។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានមានប្រសាសន៍ថាគិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣ ៤៥៤ នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។ អ្នកជំងឺថ្មី ៤ នាក់ដំបូងគឺជាបុរស ៣ នាក់ និងស្ត្រីម្នាក់ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍ និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃអង្គារ។
អ្នកជំងឺថ្មី ២ នាក់ចុងក្រោយគឺជាស្ត្រីម្នាក់និងកូនប្រុសអាយុ ២ ឆ្នាំរបស់គាត់ដែលត្រឡប់មកពីប្រទេសឥណ្ឌា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post