អ្នកជំនាញបានឲ្យដឹងថា ការពាក់ម៉ាសមិនត្រឹមតែជួយការពារមិនឲ្យចម្លងមេរោគកូវីដ ១៩ ទៅអ្នកដទៃទេ វាក៏ថែមទាំងជួយការពារមិនឲ្យឆ្លងកូវីដ ១៩ ដល់ខ្លួនយហើងទៀតផង។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានសុខភាពនៅអាមេរិក។
សេចក្តីរាយការណ៍ព័ត៌មានបានដកស្រង់សម្តីលោក ប្ល៊ូមបឺក អ្នកជំនាញខាងជំងឺឆ្លង ដែលបាននិយាយថា សូម្បីតែម៉ាសដែលដេរដោយខ្លួនឯងក៏អាចមានប្រសិទ្ធភាពដែរ។
លោកបានលើកទឹកចិត្តឲ្យមនុស្សពាក់ម៉ាសនៅទីសាធារណៈ ដើម្បីកាត់បន្ថយការឆ្លង និងការចម្លងមេរោគកូវីដ ១៩។
ដំបូងគេគិតថា ការពាក់ម៉ាសគឺដើម្បីការពារមិនឲ្យមានការចម្លងមេរោគពីការក្អក។ ប៉ុន្តែឥឡូវ នេះអ្នកជំនាញយល់ថាការពាក់ម៉ាស ក៏អាចការពារអ្នកពាក់មិនឲ្យឆ្លងមេរោគកូវីដ ១៩ បានដល់ទៅ ៦៥ ភាគរយ។ នៅប្រទេសកម្ពុជា យើងចុងក្រោយនេះហាក់ដូចជាមិនសូវឃើញមានអ្នកពាក់ម៉ាសទេ។ គេគួរពិចារណាឡើងវិញ ហើយពាក់ម៉ាសឲ្យបានគ្រប់គ្នាដើម្បីប្រឆាំងកូវីដ ១៩៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព