Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំពុង​ជិះ​ម៉ូតូ​សុខៗ​​ រន្ទះមក​បាញ់​​​ផ្តាច់​ជីវិត

ខេត្តកំពង់ធំ ៖ ​ គ្រោះថ្នាកដល់ជីវត​ដោយ​ធម្មជាតិមួយ​​ ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូ​ទៅ​ដាក់​មង ត្រូវបាន​​រន្ទះបាញ់​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​លើ​ផ្លូវ ​កាលពី​វេលា​ម៉ោង​០៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៩ ​កញ្ញា ស្ថិត​ត្រង់​ចំណុច​ព្រៃ​អ្នកតា ​​ក្នុងភូមិ​ឈូក​រំ​ដូ​ល ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភពបន្តថា ​ជន​រង​គ្រោះ​ឈ្មោះ ពុត សូ ​អាយុ​៥៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ជាំ​ថ្នា​ញ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក។ យោង​តាម​សាច់ញាតិ​បានអោយ​ដឹង​ថា ​មុនពេលកើតហេតុ មេឃ​ពោរពេញ​ដោយ​ដុំ​ពពក​ខ្មៅខ្មួល​ខ្មាញ់​ ​និង​មាន​ភ្លៀងរលឹម​លាយឡំ​នឹង​ផ្គរ​រន្ទះ​ផង​នោះ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​មង​នៅ​តំបន់​កើតហេតុ​ខាងលើ ។ ស្រប​ពេល​កំពុង​តែ​ជិះ​ម៉ូតូ ជន​រង​គ្រោះ​ត្រូវ​បាន​រន្ទះបាញ់​ចំ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​យ៉ាង​អាណោចអាធ័មតែ​ម្ដង​នៅ​តាម​ដងផ្លូវ​ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម ​សមត្ថកិច្ច​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ទៅ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព ជន​រង​គ្រោះ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​(​រន្ទះ

បាញ់​) ។ បន្ទាប់​ពី​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676929