Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការ​បង្ក្រាប​ទីតាំង​ផលិត​បារី​​នេះ​មិន​​មែន​​ជា​​លើក​ទី​១​​​ទេ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ចាន់ វណ្ណ​ធឿ​ន ប្រធាន​នាយក ដ្ឋានសហការ​ជាមួយ​នគរបាល​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​រឹបអូស​ដកហូត​សម្ភារ​ផលិត​បារី និង​បារី​ម៉ាក​អេស​សេ​(ESSE) ដែល​លួច​ផលិត​ក្លែងក្លាយ​និង​ខុសច្បាប់ នៅ​ក្នុង​រោងចក្រ​ផលិត​ជ័រ​នីឡុង ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

បើ​តាម​ក្រុមការងារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​បារី​នេះ គឺ​ធ្វើ​ឡើងតាម​បណ្តឹង​របស់​ក្រុមហ៊ុន​បារី ​ESSE ។ តាម​ព័ត៌មាន​បឋម​ថា ម៉ា​ស៊ីន​ផលិត​បារី​ចំនួន​៣​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​បារី​មួយ​ចំនួន​ទៀត ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​យក​ទៅ​រក្សា​ទុក ដើម្បី​អនុវត្ត​តាម​នីតិ​វី​ធី ។

ការ​បង្ក្រាប​ទីតាំង​ផលិត​បារី​នេះ មិនមែន​ជា​លើក​ទី​១​ទេ គឺ​សមត្ថកិច្ច​ធ្លាប់​បាន​បង្ក្រាប​ច្រើន​ករណី​មក​ហើយដែល​មាន​ទីតាំង​ខុស​ៗ​គ្នា ។ ទោះបីជា​បែប​ណា មិន​មាន​របាយ​ការណ៍​ពី​ការ​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ទេ ៕

ផ្តល់សិទ្ធដោយ​៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676913