Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុងតឺន័របុករះផ្ទះវេរលុយ២ខ្នង ក្រឡាប់ផ្ងារជើង

​រាជធានីភ្នំពេញ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុងល្បឿន​លឿន​​​ មិនដឹងហេតុអ្វីសុខៗ ​រេច​ង្កូ​ច​បុក​រះ​ផ្ទះ​​វេរលុយបន្តបន្ទាប់​ចំនួន​២ខ្នង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារ​អស់​ជា​ច្រើន ចំណែក​រថយន្ត​​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​ រីឯ​​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​ តែសំណាងល្អមិន​បង្ក​ឱ្យ​​នរណាម្នាក់រងគ្រោះថ្នាក់ឡើយ ។​​

​ហេតុការណ៍​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០​ ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿងបើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះមក​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ផ្នែក​ខាងស្ដាំ​បុក​រះ​ផ្ទះ​បើកវេរលុយ​ចំនួន​២ខ្នង​​ដែល​នៅ​ជាប់​ៗគ្នា​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន ។ ចំណែក​រថយន្ត​កុងតឺន័រ​បង្ក​វិញ​បាន​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ និង​រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​នខា​ង​មុខ​និង​កំ​ពិត​ទូ​កុងតឺន័រ​ ។​

តាម​ប្រភពដដែលបានបន្ត​ថា ​ភ្លាម​ៗ​នោះ​​ ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ បន្ទាប់​មក​ក៏​មាន​វត្តមាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ ដោយ​ធ្វើ​ចរាចរណ៍​​ប​ញ្ចៀស​ចរាចរណ៍​ដើម្បី​កុំអោយ​មាន​គ្រោះថ្នាក់​កើតឡើង​ជា​បន្ត​ទៀត​ ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​​ចុះមកធ្វើការ​វាស់វែង ។

របាយការណ៍សមត្ថកិច្ច បញ្ជាក់ថា រថយន្ត​កុងតឺន័រ​មួយគ្រឿង​ខាងលើ​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-6327 ​អ្នកបើកបរ​មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។ ចំណែកម្ចាស់​ផ្ទះបើកវេរលុយរង​គ្រោះទាំង២ខ្នង​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ​ពិសិដ្ឋ ប៉ូ​នី​កា ជាម្ចាស់ផ្ទះវីងវេរលុយ បាន​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន​ និង​ម្នាក់ទៀត​ឈ្មោះ​ជី​ម​ សុភា​រី ​ជាម្ចាស់​ផ្ទះ​អ៊ីម៉ាន់នីវេរលុយ បាន​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន​ដូច​គ្នា​។

ក្រោយ​ពេល​កើតហេតុ​ ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​មក​វាស់វែង និង​​ស្ទូច​រថយន្ត​បង្ក​ខាងលើ​​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​​នៅពេល​ក្រោយ ៕ ត្នោត

from: https://tnaot.com/km/m/detail/article/9489660