គ្មានអ្វីដែលថាស្រស់បំព្រងរហូតទេ… ជីវិតតែងតែមានរឿងរ៉ាវជាច្រើនដែលត្រូវជួបប្រទះជាប់ជានិច្ច មិនថាជារឿងល្អ ឬអាក្រក់ យើងនៅតែត្រូវទទួលយកវាដោយខានពុំបាន។
សេចក្តីសុខរបស់មនុស្សប្រៀបបានទៅនឹងរុក្ខជាតិក្នុងព្រៃ ដែលស្រស់បំព្រងពេលដែលត្រូវទឹកសន្សើម ហើយរុះរោយបាត់សោភ័ណវិញនៅរដូវក្តៅ។ មិនខុសអីពីឆាកជីវិតមនុស្ស គ្មានអ្នកណាកើតមកដើម្បីសោយសុខនឹងភាពរីករាយពេញមួយជីវិតទេ។ ពេលខ្លះ ឆាកជីវិតមនុស្សក៏ត្រូវជួបនឹងហេតុការណ៍អាក្រក់ៗដែលមិនធ្លាប់នឹកគិតដល់។
រីឯសំណាង ក៏មិនមែនតែឈរខាងនរណាម្នាក់រហូតដែរ ទោះអ្នកកំពុងឈរក្នុងស្ថានភាពល្អណាមួយក្នុងជំហានជីវិតរបស់អ្នកក៏ដោយ វានៅតែជៀសមិនផុតពីរឿងរ៉ាវណាមួយដែលនឹងត្រូវកើតមាន…។
វាសនាមនុស្សចារមកអោយមានរូប មានទុក្ខ ហើយក្តីសុខសុភមង្គលក៏នៅលាយឡំគ្នាផងដែរ។
« ក្រោយភ្លៀង មេឃស្រលះ » រឿងរ៉ាវអាក្រកៗមិនយូរ វានឹងកន្លងហួស ដូច្នេះកុំគិតមិនវែងឆ្ងាយ កុំណាយនឹងការរស់នៅ ហើយសូមក្រើនរំលឹកដល់ចិត្តខ្លួនឯងថា « មិនថាអ្វីដែលមកកំណត់លើឆាកជីវិតនេះទេ គប្បីរស់នៅអោយមានន័យបំផុត »៕