ក្រុមហ៊ុនអចលនទ្រព្យមួយចំនួននៅកម្ពុជា ត្រៀមខ្លួនចេញទៅប្រទេសថៃ ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយនិងបណ្តាប្រទេសអាស៊ី
ក្រុមហ៊ុន PROPERTYGURU GROUP គ្រោងរៀបចំកម្មវិធីប្រកួតពានរង្វាន់ លើកចុងក្រោយរបស់ PropertyGuru Asia Property Awards នៅទីក្រុងបាងកក ប្រទេសថៃ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
កម្មវិធីប្រកួតពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្តាច់ព្រ័ត្រ គឺតម្រូវឱ្យបណ្តាប្រទេសអាស៊ីទាំងអស់ ដែលធ្លាប់ទទួលបានពាន់រង្វាន់ ពីកម្មវិធី PropertyGuru Asia Property Awards ប្រចាំប្រទេសនីមួយៗ ត្រូវមកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីឱ្យប្រទេសនៅក្នុងតំបន់អាស៊ីទាំងអស់ បានទទួលស្គាល់ពីភាពល្អឥតខ្ចោះ លើគម្រោងអចលនទ្រព្យរបស់ប្រទេសខ្លួន ក្នុងទីផ្សារនៃតំបន់អាស៊ី។
ស្របពេលដែលក្រុមហ៊ុន PROPERTYGURU GROUP គ្រោងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កម្ពុជា ក៏មានឱកាសក្នុងការចូលរួម ដើម្បីឱ្យប្រទេសអាស៊ីជាច្រើនទៀត បានទទួលស្គាល់កម្ពុជាផងដែរ។
ពាក់ព័ន្ធរឿងនេះ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន PROPERTYGURU GROUP បានរៀបចំកម្មវិធី ប្រកាសផ្តល់ពានរង្វាន់PropertyGuru Cambodia PropertyAwardជាលើកទី៥ ក្នុងប្រទសកម្ពុជា ទៅកាន់ក្រុមហ៊ុនអចលនទ្រព្យចំនួន៣០ ដែលត្រូវបានទទួលស្គាល់ពីភាពល្អឥតខ្ចោះ ក្នុងការដាក់ឱ្យដំណើរការលក់ វិស័យអចលនទ្រព្យនៅក្នុងទីផ្សារប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។
លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានឱ្យដឹងថា លោកមានសុទិដ្ឋិនិយម ចំពោះអ្នកឈ្នះពានរង្វាន់ និងអ្នកទទួលបរមងារខ្ពស់បំផុត ពីពានរង្វាន់PropertyGuru Cambodia Property Awards នឹងឈានមុខគេក្នុងការជួយអ្នកស្វែងរកអចលនទ្រព្យឱ្យកាន់តែប្រសើរ។” យើងមានជម្រើសកាន់តែទូលំទូលាយ ក្នុងការស្វែងរកគេហដ្ឋាន និងប្រភេទអចលនទ្រព្យផ្សេងទៀតទូទាំងព្រះរាជាណាចក្រ” ។
លោកថា សម្រាប់គម្រោងលេចធ្លោទាំងនេះ ពិតជាមានសក្ខីភាព ចំពោះភាពរឹងមាំនិងភាពធន់ ដោយអ្នកសាងសង់ផ្ទាំងគំនូរអាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបានបើកទូលាយដល់ ១៥ទីផ្សារអចលនទ្រព្យនៅជុំវិញតំបន់ នឹងបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ចម្រុះ ដែលបើកបង្ហាញជូនអតិថិជននិងភ្នាក់ងារអចលនទ្រព្យ។
សម្រាប់ពាន់រង្វាន់ PropertyGuru Cambodia Property Awards លើកទី៥ ឆ្នាំ២០២០នេះ គណៈកម្មការបានធ្វើការវាយតម្លៃ ទៅលើក្រុមហ៊ុនអចនទ្រព្យនៅប្រទេសកម្ពុជា ក្នុងការប្រគល់ពានរង្វាន់គឺផ្តោតលើលក្ខខណ្ឌជាច្រើនដូចជា៖ ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត ការអភិវឌ្ឍខុនដូល្អបំផុតការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត ការអភិវឌ្ឍទីក្រុងល្អបំផុតការអភិវឌ្ឍការិយាល័យល្អបំផុត ការអភិវឌ្ឍអាផាតមិនសេវាកម្មល្អបំផុត លំហការិយាល័យរួមល្អបំផុតរចនាម៉ូដស្ថាបត្យកម្មខុនដូល្អបំផុតរចនាម៉ូដស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត រចនាម៉ូដស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត…ជាដើម៕ ដោយ៖ ឃួន លក្ខិណា