Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុត​! សម្រេច​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​ឆ្នាំ​២០២១ ចំនួន​១៩២​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ចំនួន​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០២១​មាន​ចំនួន​១៩២​ដុល្លារ ខណៈ​ឆ្នាំ​២០២០ ប្រាក់​ឈ្នួល​កម្មករ​មាន​ចំនួន​១៩០​ដុល្លារ ។

លោក​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ឲ្យ​នៅ​ថ្ងៃ​ទី​១0 ខែកញ្ញា ឆ្នាំ​២០២០​ថា ក្រុម​សហជីព​បាន​សម្រេច​មិន​លើក​ឡើង​នូវ​តួលេខ​ក្នុង​ចរចា​បន្ត​ឡើយ ដោយ​ពិនិត្យ​ឃើញ​នូវ​ផល​ពិបាក​បច្ចុប្បន្ន ដូចនេះ គឺ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច ហើយ​រដ្ឋមន្ត្រីក្រសួង​ការងារ​សម្រេច​រក្សារ​តួលេខ​ប្រាក់​ឈ្នួល​ចាស់​នូវ​ដដែល គឺ​១៩០​ដុល្លារ ។

ប៉ុន្តែ​ដោយ​បាន​ពិនិត្យ​នូវ​របាយការណ៍​ដែល​បាន​សម្រេច ដោយ​ក្រុម​ចរចា​ប្រាក់​ឈ្នួល គឺ​បាន​ដាក់​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​តេ​ជោ​សម្រេច​បន្ថែម ជូន​បងប្អូន​កម្មករនិយោជិត​២​ដុល្លារ សរុប គឺ​១៩២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២១ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9676630